ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសសាលក្រម និង ផ្ដន្ទាទោស ជនជាប់ចោទម្នាក់ ដាក់ពន្ធធានាគារ កំណត់ ៣ ឆ្នាំ និង ពិន័យ ចំនួន ១០ លានរៀល ជាប់ពាក់ព័ន្ធនឹងបទល្មើស រក្សាទុក និងជួញដូរ ១០ បព្ចាប់ប្រព្រឹត្តកាល នៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែ មករា ឆ្នាំ ២០២១។
លោកស្រី អ៊ុក រ៉េតគន្ធា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ យ៉ា សៃ ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរមិនពិប្រាដក ។
លោកស្រីចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទ ត្រូវបានតំណាងអយ្យការចោទ ប្រកាន់ពីបទ «ការរក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន» តាមមាត្រា ៤០ នៃច្បាប់សី្តពីការត្រួតពិនិត្យគ្រឿងញៀន ។

លោកស្រីចៅក្រមបានបន្ថែមថា ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួនកាលពីថ្ងៃ ទី ១៦ ខែ មករា ឆ្នាំ ២០២១ ដោយ កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាល រឹបអូសបានគ្រឿងញៀន ប្រភេទមេតំហ្វេតាម៉ីន ចំនួន ១០កព្ចាប់ មានទម្ងន់ ១ ,០៥ ក្រាម ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

