ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ បានផ្ដន្ទាទោស ជនជាប់ចោទ២នាក់ ដោយសម្រេច ដាក់ពន្ធធានាគារ ក្នុងម្នាក់ៗ កំណត់ ៣ ឆ្នាំ, ពិន័យជាប្រាក់ ក្នុងម្នាក់ៗ ចំនួន ៣លានរៀល និង បង្កាប់ឱ្យពួកគេរួមគ្នា សងថ្លៃជំងឺចិត្ត ចំនួន ២០ លានរៀលទៀត ដល់ជនរងគ្រោះ ជាប់ពាក់ព័ន្ធនឹងបទល្មើសហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១។

លោកស្រី អ៊ុក រ៉េតគន្ធា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទ ២នាក់ខាងលើមាន ឈ្មោះ ទី ១-ឈ្មោះ រឿន ធារិទ្ធ ភេទប្រុស អាយុ ៣៧ឆ្នាំ ។ និងទី ២-ឈ្មោះ សូរ ទាប ភេទប្រុស អាយុ ២៧ ឆ្នាំ ។
លោកស្រីចៅក្រមបានបន្ថែមថា ពួកគេទាំង២នាក់ ត្រូវបានតំណាងអយ្យការចោទ ប្រកាន់ពីបទ «ហិ.ង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស » និង ត្រូវបានចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២១ នៅភូមិពោធិ៍ សង្កាត់កាំបូល, ខណ្ឌកំបូល, រាជធានីភ្នំពេញ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

