Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារអាស៊ាន នៅក្នុងឆ្នាំ២០២២ សម្តេចពិជ័យសេនា ប្រកាសមូលបទ “សាមគ្គីភាពដើម្បី សន្តិសុខ ប្រកបដោយភាពសុខដុម”

ភ្នំពេញ ៖ បន្ទាប់ពីទទួលតួនាទីជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារអាស៊ាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសមូលបទកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅក្នុងឆ្នាំ២០២២ គឺ “សាមគ្គីភាពដើម្បី សន្តិសុខប្រកបដោយភាពសុខដុម”។

បើសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ ស្តីពីលទ្ធផលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-អូស្រ្តាលី និងពិធីប្រគល់~ទទួលភាពជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ជូនក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងពិធីប្រគល់តួនាទីជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារអាស៊ាន ជូនក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាផ្លូវការ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉េហ៊ីន ដាតុ មហាម៉ាត់ (ចូលនិវត្តន៍) យូសូហ្វ រដ្ឋមន្ត្រីការពារជាតិទី២ ប៊្រុយណេសារ៉ូសាឡាម បានសម្តែងការដឹងគុណចំពោះបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសជាដៃគូរទាំងអស់ ក្នុងការគាំទ្រការធ្វើជា ម្ចាស់ផ្ទះនៃកិច្ចប្រជុំ KDMM និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២១ ក្រោមមូលបទ “យើងយកចិត្តទុកដាក់ យើងត្រៀមលក្ខណៈ យើងរីកចម្រើន” ដែលបានធ្វើឱ្យកិច្ចប្រជុំនេះប្រព្រឹត្តទៅដោយទទួលបានជោគជ័យខ្ពស់។

ក្នុងឱកាសទទួលតួនាទីជាប្រធានប្តូរវេន នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន សម្តេចពិជ័យសេនា បានសម្តែងនូវអំណរគុណ និងកោតសរសើរចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉េហ៊ីន ដាតុ មហាម៉ាត់ (ចូលនិវត្តន៍) យូសូហ្វ សម្រាប់ការដឹកនាំ ប្រកបដោយគតិបណ្ឌិតនិងមានប្រសិទ្ធភាព ក្នុងកិច្ចប្រជុំ ADMM និងកិច្ចប្រជុំពាក់ពន្ធ័ក្នុងឆ្នាំ២០២១ ដោយទទួលបាន លទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ និងផ្តល់ជាអត្ថប្រយោជន៍ដល់តំបន់ទាំងមូល។

សម្តេចពិជ័យសេនា បានប្រកាសមូលបទកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅក្នុងឆ្នាំ២០២២ គឺ “សាមគ្គីភាពដើម្បី សន្តិសុខប្រកបដោយភាពសុខដុម”។ មូលបទនេះគូសបញ្ជាក់ អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញកិច្ចសហ ប្រតិបត្តិការក្នុងក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដើម្បីជួយឱ្យតំបន់អាស៊ានទទួលបាននូវសន្តិសុខ ប្រកបដោយភាពសុខដុម និងអាចរក្សាការស្ដារឡើងវិញក្រោយពេលកូវីដ-១៩ តាមរយៈសាមគ្គីភាពដ៏រឹងមាំនៃបណ្ដាប្រទេស ក្នុងតំបន់។

សម្តេចពិជ័យសេនា ក៏បានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹងតួនាទីស្នូលរបស់អាស៊ាន និង សាមគ្គីភាពអាស៊ាន ទាំងក្នុងយន្តការទំនាក់ទំនងក្នុងតំបន់ និងជាមួយដៃគូខាងក្រៅ ដោយផ្អែកលើគោលការណ៍ន ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ និងទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ ប៉ាស៊ីហ្វិក ដើម្បីអាស៊ានអាចធានាបាននូវដំណើរឆ្ពោះទៅរកសន្តិភាព សន្តិសុខ និងវិបុលភាពប្រកបដោយចីរភាព។

សម្តេចពិជ័យសេនា ក៏បានប្រកាសទទួលនូវភារកិច្ចជាប្រធានប្តូរវេននៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ពី ឯកឧត្តម ឧត្តមសេនីយ៍ទោប៉ហ៊ុន ដាតុ មហាម៉ាត់ (ចូលនិវត្តន៍) យូសូហ្វ ចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×