Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែងម្នាក់ ត្រូវឃាត.ករកា.ប់៧កាំ.បិតស្លា.ប់ នៅបន្ទប់ស្នាក់ការរដ្ឋបាលព្រៃឈើ និងប្ល.ន់យកទ្រព្យសម្បត្តិរត់គេចបាត់

ពោធិ៍សាត់ ៖ មន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានឃាត.ករកា.ប់៧កាំ.បិត បណ្តាលឱ្យស្លា.ប់រួចប្ល.ន់យកម៉ូតូ ទូរស័ព្ទ ចិញ្ចៀន គេចខ្លួនបាត់ស្រមោល។ ដែលករណីនេះត្រូវបានសមត្ថកិច្ចជំនាញ ក៏ដូចជាមហាជនដាក់ការសង្ស័យថា អាចជារឿងគំនុំ។

ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៨ និង៣១យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងទីស្នាក់ការរដ្ឋបាលព្រៃឈើស្រុកវាលវែង នៅចំណុចទួលគ្រួស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពពីសមត្ថកិច្ចជំនាញ បាន ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង វិសាល អាយុ៥២ឆ្នាំ មុខរបរមន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែង មានទីលំនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានយកកាំ.បិតផ្គាក់កា.ប់ទៅលើជនរងគ្រោះកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ចំនួន៧កាំ.បិត បណ្តាលឱ្យស្លា.ប់នៅហ្នឹងកន្លែង ក្នុងបន្ទប់លើគ្រែ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។

ប្រភពបានបន្តថា សម្ភារដែលបាត់បង់រួមមាន៖ ម៉ូតូឌ្រីម ស៊េរី២០១៩ ព័ណ៌ខ្មៅ មួយគ្រឿង ពាក់ផ្លាកលេខ ពោធិ៍សាត់ 1I.9761, ទូរស័ព្ទដៃអាយហ្វូន ០៣គ្រឿង និងចិញ្ចៀនពេជ្រ០១វង់។

បច្ចុប្បន្នសមត្ថកិច្ច បាននិងកំពុង ស្វែងរកមុខជនសង្ស័យ បង្កសំណុំរឿងចាត់ការតាមនីតិវិធី។ ចំពោះសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕រក្សាសិទ្ធិដោយ ៖ កូលាប

×