កណ្តាល ៖ នគរបាលស្រុកលើកដែក បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដោយបានឃាត់ខ្លួនស្រ្តីម្នាក់កំពុងអង្គុយកត់កន្ទុយលេខវៀតណាម នៅថ្ងៃទី ១១ ខែវិច្ឆិការ ឆ្នាំ២០២១ វេលាម៉ោង ១៥ និង៣៥ នាទី នៅចំណុច ក្រោមដើមពោធិ៍មុខវត្តឥន្ទនិម្មិតស្ថិតភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្ត កណ្តាល។
មុខសញ្ញាកត់ឆ្នោតវៀតណាមចំនួន០១ នាក់ (ឃាត់ខ្លួន) ឈ្មោះ ធឿន សៀម ភេទស្រី អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កត់ឆ្នោតវៀតណាម មានទីលំនៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុក លើក
ដែក ខេត្តកណ្តាល ហើយបានធ្វើតេស្តរហ័សពិនិត្យរកមេរោគកូវីដ-១៩ លទ្ធផល គឺ អវិជ្ជមាន (-) ។
វត្ថុតាងចាប់ដកហូតយករួមមាន៖ ១-ម៉ាស៊ីន គិតលេខ ចំនួន ០១, ២-ទូរស័ព្ទដៃម៉ាកOPPO ពណ៌ខៀវ០១ គ្រឿង, ៣-លុយខ្មែរ ចំនួន ១៨.៤៦០០ ៛(ដប់ប្រាំបីម៉ឺនបួនពាន់ប្រាំមួយរយរៀល) ៤-កាបូប ខ្មៅ រូបផ្កា ចំនួន ០១ , ៥- ក្រដាស់រឺស៊ុយ សម្រាប់កត់លេខឆ្នោតវៀតណាម មួយចំនួន, ៦-ក្រដាស់កាបូន មួយចំនួន
ដំបូងនៅថ្ងៃទី១១ ខែវិច្ឆិការ ឆ្នាំ២០២១ វេលាម៉ោងកើតហេតុខាងលើ កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ បានទទួលព័ត៌មានពីប្រជាជលរដ្ឋល្អថា មានការលេងល្បែងស៊ីសងខុសច្បាប់(កត់ឆ្នោតវៀតណាម)នៅចំណុចក្រោមដើមពោធិ៍ មុខវត្តឥន្ទនិម្មិត នៅភូមិព្រែកតូច ឃុំព្រែកដាច់ ។
ក្រោយពីទទួលព័ត៌មាននេះភ្លាម កម្លាំងផ្នែកជំនាញសហការ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកដាច់ បានកម្លាំងចុះដល់ទីតាំងចំណុចលេងល្បែងខាងលើឃើញមុខសញ្ញាឈ្មោះ ធឿន សៀម ភេទស្រី កំពុងអង្គុយកត់ឆ្នោតវៀតណាម រួចកម្លាំងយើងបាននាំមុខសញ្ញាកត់ឆ្នោតវៀមណាមនោះ បញ្ជូនមកផ្នែកជំនាញស្រុកដើម្បីសួរនាំ ។
ក្រោយពេលសួរនាំរួចមុខសញ្ញា (កត់ឆ្នោតវៀតណាម)ឈ្មោះ ធឿន សៀម បានសារភាថា ខ្លួនពិតជាបាន លួចកត់ឆ្នោតវៀតណាម ពិតប្រាកដមែន ។
បច្ចុប្បន្នមុខសញ្ញាគត់ឆ្នោតយួន និងវត្ថុតាងត្រូវបានផ្នែកជំនាញនាំមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖កូលាប





