ភ្នំពេញ ÷ មន្រ្តីនគបាលម្នាក់ត្រូវបានបាត់បង់ជីវិតក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបន្ទាប់ពីជិះម៉ូតូតាមដងផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តដឹកខ្សាច់បើកទៅបុ.កចំពីមុខពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទេ.ចរួញចូលគ្នាស្លា.ប់ ចំណែកឯតៃកុងរថយន្តរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១១ និង ០០ នាទីយប់ថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពមានឈ្មោះ ស្រេង សំណាង ភេទប្រុស អាយុជាង៤០ឆ្នាំ មុខរបរ ជាមន្រ្តីនគរបាលនៅខេត្តកណ្តាល មានស្រុកកំណើត នៅភូមិអំពឹលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ ជាមន្ត្រីនគរបាលបានជិះម៉ូតូម៉ាកហ្វីណូមួយគ្រឿងពណ៌សពាក់ផ្លាកលេខភ្នំពេញ 1S-6793ជិះតាមបណ្ដោយផ្លូវ ៦០ម៉ែត្រក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យមខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញរថយន្តដឹកខ្សាច់មួយគ្រឿងទៀតក្បាលពណ៌ឈាមជ្រូកពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-0858 បើកបរតាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅបញ្រ្ចាសគ្នាពីត្បូងមកជើងក្នុងល្បឿនលឿន បានរេចង្កូតចូលគន្លងផ្លូវម្ខាងទៀតជ្រុលទៅបុកម៉ូតូចំពីមុខពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទេ.ចស្ទើទាំងស្រុង ចំណែកម្ចាស់ម៉ូតូជាមន្រ្តនគរបាលបានបាត់បង់ជីវិតក្រោយពេលបញ្ជូនដល់មន្ទីពេទ្យ។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុងឱ្យចុះមកវាស់វែងយរថយន្តបង្កខាងលើនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ។ រួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕រក្សាសិទ្ធិដោយ៖ សា មេត






