Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តព្រូសបើកលឿនមិនប្រយ័ត្នជ្រុលចង្កូតធ្លាក់ចូលលូ

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តម៉ាកព្រូសមួយគ្រឿងមិនប្រយ័ត្នបានជ្រុលចង្កូតទៅធ្លាក់ចូល ក្នុងលូបណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០នាទីយប់ថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់បើករថយន្តម៉ាកព្រូសមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ2AU-1171 បើកបរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនមធ្យមមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតធ្លាក់ចូលក្នុងលូបណ្តាលឲ្យរថយន្តលិចក្បាលទៅក្រោម សំណាងល្អមិនមានគ្រោះថ្នាក់ដល់អ្នកជិតខាងហ្នឹងតៃកុងរថយន្ត។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ពិនិត្យឃើញថាមិនប៉ះពាល់ទៅលើប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិរដ្ឋក៏ឱ្យម្ចាស់រថយន្តហៅរថយន្តស្ទូចមកស្ទូចទៅជួសជុលដោយខ្លួនឯង៕ រក្សាសិទ្ធិដោយ ៖ សា មេត

×