Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា-សិង្ហបុរី បានឯកភាពគ្នា កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ជាមួយគ្នាឱ្យកាន់តែល្អតទៅមុខថែមទៀត

ប៉ារីស៖ ឆ្លៀតក្នុងឱកាសដ៏មមាញឹកនៃកិច្ចប្រជុំមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបពិភាក្សាការងារជាមួយលោក ថុង អ៉ីដវីន (Edwin Tong) រដ្ឋមន្រ្តីក្រសួងវប្បធម៌ សហគមន៍ និងយុវជនសិង្ហបុរី ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរក្នុងវិស័យវប្បធម៌ នាពេលអនាគត។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីវប្បធម៌ សហគមន៍និងយុវជននៃប្រទេសសឹង្ហបូរី នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ឆ្លៀតក្នុងឱកាសដ៏មមាញឹកនៃកិច្ចប្រជុំមហាសន្និបាតលើកទី៤១នៃអង្គការយូណេស្កូ នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រធានគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឧកឧត្តម Edwin Tong រដ្ឋមន្រ្តីក្រសួងវប្បធម៌ សហគមន៍ និងយុវជននៃប្រទេសសឹង្ហបូរី ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យវប្បធម៌នាពេលអនាគត។

រដ្ឋមន្ត្រីវប្បធម៌នៃប្រទេសទាំងពីរ បានឯកភាពគ្នាកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ជាមួយគ្នា ឱ្យកាន់តែល្អតទៅមុខថែមទៀត៕រក្សាសិទ្ធិដោយ ៖ កូលាប

×