ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹងប្រកាសជ្រើសរើសបេក្ខជន-បេក្ខនារីចូលរៀនវគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិ លើការអភិវឌ្ឍន៍គោលដៅទេសចរណ៍ប្រកបដោយភាពធន់ ដើម្បីរួមចំណែកក្នុងការអនុវត្តផែនការ ស្ដារឡើងវិញនូវវិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាពង្រឹងនិងបង្កើនសមត្ថភាពដល់ជនបង្គោល ក្នុងវិស័យទេសចរណ៍លើការអភិវឌ្ឍន៍ទេសចរណ៍ ប្រកបដោយភាពធន់ និងចីរភាព សម្រាប់មូលដ្ឋានទេសចរណ៍ ដើម្បីត្រៀមបើកទទួលទេសចរណ៍វ៉ាក់សាំង នាពេលខាងមុខផងដែរ៕រក្សាសិទ្ធិដោយ ៖ កូលាប




