Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតប្រធានគណបក្សខ្មែរឈ្នះ សួង សុភ័ណ្ឌត្រូវបានតុលាការបន្ថយទោស និង អាចនឹងត្រូវបានដោះលែងពីពន្ធនាគារព្រៃស នៅថ្ងៃសុក្រនេះ ជាប់ពាក់ព័ន្ធបទល្មើស «ញុះញង់បង្កភាពវឹកវរក្នុងសង្គម»

ភ្នំពេញ ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ ទី ១២ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះ បានប្រកាសសាលដីកាលើបណ្តឹងឧទ្ធរណ៍ របស់ជនជាប់ឈ្មោះ សួង សុភ័ណ្ឌ អតីតប្រធានគណបក្សខ្មែរឈ្នះ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពី ថ្ងៃទី ១០ ខែ កុម្ភះ ឆ្នាំ ២០២១ ផ្តន្ទាទោស គាត់ ដាក់ពន្ធនាគារ កំណត់ ២០ ខែ ពីបទ «ញុះញង់បង្កភាពវឹកវរក្នុងសង្គម» ជាប់ទាក់ទងនឹងបញ្ហាបោះបង្គោលព្រំដែនកម្ពុជាវៀតណាម នៅខេត្តត្បូងឃ្មុំ ប្រព្រឹត្តកាលពីអំឡុងខែ កក្កដា និង សីហា ឆ្នាំ ២០២២០។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ក៏បាន សម្រេចបន្ធូរបន្ថយទោសរបស់គាត់ ពីជាប់គុក២០ខែ មកនៅត្រឹមត ១ឆ្នាំ ២ ខែ ២៧ថ្ងៃ ប៉ុណ្ណោះ។ ចំណែកឯ ទោសសេសល់ គឺ ត្រូវព្យួរសាកល្បង ក្នុងរយៈពេល ៣ ឆ្នាំ។

លោក ប្លង់ សំណាង ជា ប្រធានប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទឈ្មោះ សួង សុភ័ណ្ឌ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ កាត់ទោសឱ្យជាប់ពន្ធនាគារ២០ខែ និងបង្គាប់ឲ្យបង់ប្រាក់ ចំនួន ២០០០លានរៀល ( ឬប្រហែល៥០ម៉ឺនដុល្លារ) ដល់គណៈកម្មការកិច្ចការព្រំដែន ជាភាគីដើមបណ្ដឹង។

ជនជាប់ចោទត្រូវបានជាប់ចោទ ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ឬ បង្កភាពវឹកវរក្នុងសង្គម» តាមបញ្ញតិ្តមាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ។

តែគាត់បានប្តឹងជំទាស់មកកាន់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ។

ឈ្មោះ សួង សុភ័ណ្ឌ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០៕រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×