Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិញរថយន្ត ពីភ្នំពេញដើម្បីយកទៅខេត្តព្រៃវែង បើកចុះស្ពានព្រះមុន្នីវង្សថ្មី ជាន់ហ្វ្រាំងមិនសុី ឡើងលើសួនច្បារចែកទ្រូងផ្លូវ ដួលស្លាកប៉ាន់ណូអស់១ដើម

ភ្នំពេញ​​ ៖ បុរសម្នាក់ទើបតែទិញរថយន្ត ដើម្បីយកទៅខេត្តព្រៃវែង បើកចុះស្ពានព្រះមុន្នីវង្សថ្មី ជាន់ហ្វ្រាំងមិនសុី ឡើងលើសួនច្បារចែកទ្រូងផ្លូវ ដួលស្លាកប៉ាន់ណូអស់១ដើម តែសំណាងល្អមិនបណ្តាលឲ្យមានអ្នកណាម្នាក់ រងរបួសទ្បើយគ្រាន់តែរងការខូចសម្ភារៈមួយចំនួន តែប៉ុណ្ណោះ។

ហេតុការណ៍នេះដែលបានកើតទ្បើងនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីរវេលាម៉ោង១១ និង០០នាទីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់បានឲ្យដឹងថា មុនពេលកើតហេតុរថយន្តកូរ៉េមួយគ្រឿង ដែលពាក់ផ្លាកលេខភ្នំពេញ 3D 5494 ពីក្រុងតាខ្មៅ ដើម្បីយកទៅខេត្តព្រៃវែង ទិសដៅពីលិចមកកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបើកចុះស្ពានព្រះមុន្នីវង្សថ្មី ជាន់ហ្វ្រាំងមិនសុី ឡើងលើសួនច្បារចែកទ្រូងផ្លូវ ដួលស្លាកប៉ាន់ណូ១ដើម តែសំណាងល្អមិនបណ្តាលឲ្យមានអ្នកណាម្នាក់ រងរបួសទ្បើយគ្រាន់តែរងការខូចសម្ភារៈមួយចំនួន ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញផែនចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅអំពៅ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ បានធ្វើការវាស់វែងយករថយន្តខាងលើមកកាន់ អធិការខណ្ឌច្បារអំពៅ ដើម្បីដោះស្រាយគ្នាតាមពេលក្រោយ៕រក្សាសិទ្ធិដោយ ៖​ សួង សាម

×