Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊យមែន !! លួចខ្វេះយកម៉ាញ៉ាតូម៉ួតូ ម្ចាស់ម៉ូតូក្រឡេកឃើញទាន់ ដេញចាប់ផ្អើលអ្នកដំណើរ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ម៉ូតូ និងប្រជាពលរដ្ឋរួមនិងអ្នកដំណើរ ព្រួតគ្នាដេញស្ទាក់ចាប់បានភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលអូរបែកក្អម ក្រោយពេលដែលរូបគេបានធ្វើសកម្មភាពលួចខ្វេះយកម៉ាញ៉ាតូម៉ូតូរបស់បុរសម្នាក់។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង២និង០០នាទី រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុងទ្រុងមាន់ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ឆាយ វណ្ណះ ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរជាងជួសជុលម៉ូតូនិងលក់បាយ ស្នាក់នៅចំណុចកើតហេតុខាងលើ។
ចំណែកជនសង្ស័យមានឈ្មោះ សា យុទ្ធ អាយុ២២ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ
តាមការរៀបរាប់ពីជនរងគ្រោះខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ បានចតម៉ូតូរបស់គាត់នៅមុខផ្ទះ ហើយរវល់ជួសជុលម៉ូតូឲ្យភ្ញៀវ ស្រាប់តែលេចមុខជនសង្ស័យ ដើរមកក្បែរម៉ូតូរបស់គាត់រួចធ្វើសកម្មភាព លូកដៃខ្វេះយកម៉ាញ៉េតូក្នុងម៉ូតូរបស់គាត់ ពេលនោះរូបគាត់ក៏បានប្រទះឃើញជនសង្ស័យ ធ្វើសកម្មភាពលួចយកម៉ាញ៉ាតូរបស់គាត់បែបនេះ ក៏បានស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលធ្វើឲ្យជនសង្ស័យ ភ័យស្លន់ស្លោព្យាយាមរត់គេចខ្លួន រហូតដល់ផ្សារទំនើប SUPER STORE ក្នុងភូមិសាស្ត្រសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ទើបម្ចាស់ម៉ូតូនិងអ្នកដំណើរចាប់ខ្លួនបាន ហើយប្រគល់ទៅឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលអូរបែកក្អម ដឹកយកមកធ្វើការសាកសួរបន្ត នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើ បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចខ្វេះយកម៉ាញ៉ាតូពីម៉ូតូ របស់ជនរងគ្រោះពិតប្រាកដមែន មូលហេតុរូបគេខ្វះលុយទិញបាយហូប (ដាច់បាយ)។


ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អម នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ប្រគល់ឲ្យទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការបន្តវិញ៕រក្សាសិទ្ធិដោយ ៖ សួង សាម

×