Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ប្រកាសអនុញ្ញាតឱ្យប្រជាពលរដ្ឋរៀបអាពាហ៍ពិពាហ៍ ឬកម្មវិធីសាសនា គឺមិនកំណត់មនុស្សឡើយ តែត្រូវកំណត់វិធានការសុខាភិបាល រក្សាគម្លាត

ភ្នំពេញ៖ សារពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសអនុញ្ញាតឱ្យប្រជាពលរដ្ឋរៀបអាពាហ៍ពិពាហ៍ ឬកម្មវិធីសាសនា គឺមិនកំណត់មនុស្សឡើយ តែត្រូវកំណត់វិធានការសុខាភិបាល រក្សាគម្លាត ១.៥ ម៉ែត្រ ជាមូលដ្ឋាន និងអ្នកចូលរួមត្រូវបានចាក់វ៉ាក់សាំង និង មានម៉ាស អាកុល ជាចាំបាច់ ។

ក្នុងសារសំឡេងពិសេសផ្ញើជូនជនរួមជាតិនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងយកស្តង់ដា នៃការអនុវត្តតាមវិធានសុខាភិបាល ឧទាហរណ៍គម្លាតដែលត្រូវដាក់មួយតុចំនួន៧នាក់ ប្រសិនបើមានទីតាំងធំ អ្នកម្ចាស់ដើមការអាចអញ្ជើញភ្ញៀវទៅតាមចំនួនដែលអាចធ្វើធំបាន។ អាចអញ្ជើញ ៥០០នាក់ ៧០០នាក់ ឬដល់ ១ពាន់នាក់ ប៉ុន្តែត្រូវធានាចាំបាច់នូវការរក្សាគម្លាតទៅតាមតុ ដែលត្រូវបានរៀបចំ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងលើកទឹកចិត្តដល់ម្ចាស់ដើមការត្រូវអញ្ជើញភ្ញៀវដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួនពីរដូសរួចរាល់ ហើយអ្នកមិនបានចាក់វ៉ាក់សាំង ព្រោះហេតុផលសុខភាពដែលគ្រូពេទ្យមិនអនុញ្ញាតនោះ ក៏អាចអញ្ជើញចូលរួមបានផងដែរ។ ដោយឡែកអ្នកមិនបានចាក់វ៉ាក់សាំង ព្រោះការគេចវេសសម្តេចតេជោ មិនលើកទឹកចិត្តឱ្យអញ្ជើញចូលរួមកម្មវិធីនោះឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកការបើកទូលាយនៃការរៀបចំពិធីមង្គលការ គឺជាអំណរសាទរសម្រាប់ម្ចាស់គូស្នេហ៍ទាំងឡាយ ហើយក៏ជាអំណរសាទរសម្រាប់អ្នកផ្តល់សេវាសម្រាប់ពិធីអាពាហ៍ពិពាហ៍ ដូចជាអ្នកភ្លេង អាចារ្យការ និងអ្នកចម្រៀងជាដើម។

សម្តេចតេជោ ហ៊ុន សែន នៅតែបន្តដល់អ្នកចូលរួមក្នុងពិធីទាំងពីរខាងលើនេះ ត្រូវប្រកាន់ខ្ជាប់នូវវិធានសុខាភិបាលក្នុងការការពាររីករាលដាលជំងឺកូវីដ១៩ ដោយមានម៉ាស់ និងអាល់កុលជាប់តាមខ្លួនជាប្រចាំ៕រក្សាសិទ្ធិដោយ ៖ កូលាប

×