ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តម៉ាកផច ស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿន បានជ្រុលទៅបុ.ករថយន្តព្រូសកំពុងបើកឆ្លងផ្លូវ ចំពាក់កណ្តាលពេញទំហឹង ប៉ើងផ្ទប់ទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ បានបើករថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AX-8859 បើកបរតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ទល់មុខធនាគារការណាឌីយ៉ា ស្រាប់តែគេឃើញរថយន្តបង្កមួយគ្រឿងទៀត ម៉ាកផចស៊េរីទំនើប ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2AP-2992 បើកចេញពីផ្លូវភ្លោះ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុស្តុបផ្លូវបំបែកជាបួន បានជ្រុលចង្កូតទៅបុករថយន្តព្រូស ចំពាក់កណ្តាលពេញទំហឹង ប៉ើងទៅផ្ទប់របាំងថ្មរងការខូចខាតមួយចំហៀងខាងស្តាំ យ៉ាងធ្ងន់ធ្ងរ ចំណែករថយន្តបង្កវិញ រងការខូចខារខ្ទេ.ចមួយកំណាត់មុខទាំងស្រុង។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត









