Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។ នេះបើតាមអនុក្រឹត្យនៅថ្ងៃទី១២ ខែវិច្ឆិកានេះ។

បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ ២០២១- ២០៣៥ ដែលត្រូវបានដាក់ឱ្យអនុវត្តនៅខែ ឧសភា ឆ្នាំ ២០២១ ចង្អុលបង្ហាញ​ឱ្យមានការបង្កើតគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល​ ជាសេនាធិការបច្ចេកទេសមួយ ក្នុងចំណោមសេនាធិការបច្ចេកទេសទាំង ៣ នៅក្រោមក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធាន។

គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល​ (គ.ស.ធ.ឌ.) ដែលដឹកនាំ និងសម្របសម្រួលដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានតួនាទី​និងភារកិច្ច សម្របសម្រួល ជំរុញការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច និងសង្គមឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ កូលាប

×