Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ បើករថយន្តLexus RX300 បុ.កបង្គោលភ្លើងបំភ្លឺផ្លូវ

ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្ត Lexus RX300 តាមបណ្តោយផ្លូវជាតិលេខ១ រេចង្កូតឡើងទៅលើខឿនផ្លូវ ជ្រុលទៅបុ.កបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម យ៉ាងពេញទំហឹង បណ្តាលឲ្យបាក់រាបដល់ដី រងការខូចខាតខ្ទេ.ចផ្នែកខខាងមុខស្ទើរទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៤រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគាត់ ឃើញបុរសម្នាក់ បានបើករថយន្តម៉ាកLexus RX300 មួយគ្រឿង ពណ៌ស្ករពាក់ផ្លាកលេខ ភ្នំពេញ2AT-1391 បើកបរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតរថយន្តឡើងទៅលើខឿនផ្លូវ ជ្រុលទៅបុ.កបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម យ៉ាងពេញទំហឹង បណ្តាលឲ្យបាក់រាបដល់ដី ចំណែករថយន្តបង្កវិញ រងការខូចខាតខ្ទេ.ចផ្នែកខខាងមុខស្ទើរទាំងស្រុង។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូចមកស្ទូច យករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×