ក្រចេះ ៖ បុរសជាអ្នកបើកបរ និងរថយន្តដឹកថ្មមួយគ្រឿង ត្រូវបានកម្លាំងនរគបាលស្រុកចិត្របុរី សហការជាមួយនគរបាលស្រុកស្នួល ស្រាវជ្រាវឃាត់ចាប់ឃាត់បាន បន្ទាប់ពីបង្កហេតុបើករថយន្តដឹកថ្មធ្វេសប្រហែសធ្លាក់ដុំថ្ម លើផ្លូវមកប៉ះជាមួយផាស់អាប់ ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលអោយមនុស្សប្រុស ស្រី ពីរនាក់ដែលធ្វើដំណើរលើផាស់អាប់រងរបួសធ្ងន់និងស្រាល។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើង កាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា នៅចំណុចផ្លូវ កោងភូមិអង្គ្រង ឃុំកន្ទួត ស្រុក ចិត្របុរី លើផ្លូវជាតិលេខ7(ក្រចេះ-ស្នួល) ។
អ្នកបើកបរបានបើករថយន្ដគេចពីកន្លែងកើតហេតុ តែយ៉ាងណាត្រូវបាននគរបាលស្រាវជ្រាវតាមចាប់ឃាត់បានមកវិញ។
អ្នកបើកបរម៉ូតូផាស់អាប់ឈ្មោះ ខេង អី អាយុ៣២ឆ្នាំមានទីលំនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ(រងបួសស្រាល)និងអ្នករួមដំណើរពីក្រោយឈ្មោះ សារី សំរោះ ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិសំព័រ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ(របួសធ្ងន់)បានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តក្រចះ៕ រក្សាសិទ្ធិដោយ ៖ កូលាប




