Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន ៣នាក់ និង ដកហូតបានថ្នាំញៀ ចំនួន ១០ធំ នៅខេត្តតាកែវ

ខេត្តតាកែវ ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកបាទីកាលពីថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១៤ និង ០៣ នាទី បានបង្រ្កាប និង ឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ ដែលជាមុខសញ្ញប្រើប្រាស់ និង ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅត្រង់ចំណុចភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចនគរបាលស្រុកបាទី បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំង៣នាក់ខាងលើមាន ឈ្មោះ ៖

ទី ១-ឈ្មោះ ប៉ាក់ ពេញ ភេទប្រុសអាយុ៣៨ឆ្នាំរស់នៅភូមិបឹងលាចឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។
ទី ២-ឈ្មោះ ខុន ហ្វីឡុង ភេទ ប្រុសអាយុ២១ឆ្នាំរស់នៅភូមិម្កាក់ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ។ និង ទី៣ -ឈ្មោះ ម៉េង អាស្នា ភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។

ចំណែក វត្ថុតាង ដែលសមត្ថកិច្ចនគរបាល ដកហូតបានរួមមាន ៖ -ម្ស៉ៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១០កញ្ចប់ ទម្ងន់ ៥៩.២៧ក្រាម(ថ្លឹងទាំងសំបក), ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង , និង ម៉ូតូចំនួន៣គ្រឿង ។

បច្ចុប្បន្ននេះ, ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ កសាងសំណុំរឿង និង បញ្ជូនទៅកាន់តុលាការខេត្តតាកែវ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×