Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិសស្រាវជ្រាវ រកម្ចាស់គណនីហ្វេសបុក ឈ្មោះ Somaly Keo បង្ហោះព័ត៌មាន បង្ខូចកិត្តិយសមន្ត្រីអនុវត្តច្បាប់

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបកស្រាយបំភ្លឺ និងបដិសេធទាក់ទងទៅនឹងគណនីហ្វេសបុកមួយឈ្មោះថា Somaly Keo បានយករូបភាពតែមួយផ្នែក នៃការចូលរួមសហការ អនុវត្តរឹងបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក របស់មន្ត្រីអន្តរាគមន៍ មកផុស ដោយមានចេតនាអាក្រក់ ធ្វើឱ្យប្រជាពលរដ្ឋទូទៅ មានការយល់ច្រឡំ ជាពិសេសក្នុងគោលបំណងអាក្រក់ ដីម្បីបង្ខូចកិត្តិយសដល់មន្ត្រីអនុវត្តច្បាប់។

ប្រភពដដែលបានបញ្ជាក់ថា តាមពិតជាក់ស្តែងកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ០៩:០០នាទីព្រឹក កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រួមមានផ្នែកសណ្តាប់ធ្នាប់ ផ្នែកចរាចរណ៌ និងកម្លាំងអន្តរាគមន៍បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៌ផ្លូវគោក នៅចំណុចផ្លូវលេខ៥៩២ កែងផ្លូវលេខ៣០៧ ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងពេលអនុវត្តនោះមានអ្នកបើកបរមួយចំនួន បានប្រព្រឹត្តអំពើល្មើសចរាចរណ៌ផ្លូវគោក ដូចជាការបើកបរមិនពាក់ខ្សែក្រវ៉ាត់ , ប្រើទូរស័ព្ទក្នុងពេលបើកបរ និង ជិះម៉ូតូគ្មានពាក់ស្លាកលេខ ហើយមន្រ្តីនគរបាលចរាចរណ៌ បានចេញឃាត់ តែពួកគាត់មិនឈប់ ទើបកម្លាំងផ្នែកអន្តរាគមន៍ នៅគោលដៅខាងមុខ ចេញមកជួយស្ទាក់ ឃាត់ និង ណែនាំពួកគាត់ឲ្យទៅជួបជាមួយផ្នែក ជំនាញចរាចរណ៌ ដើម្បីធ្វើការផាកពិន័យតាមច្បាប់ ។

ជាមួយគ្នានេះ សមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវរកជនដែលយករូបភាពតែមួយផ្នែក មកផុសធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់មន្ត្រីអនុវត្តច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×