ភ្នំពេញ ៖ ដោយមានការរាយការណ៍ និង សហការពី ប្រជាពលរដ្ឋ ជាម្ចាស់ចំការមៀន, កម្លាំងសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បាន ប្រមូលកាំភ្លើងវែង ចំនួន៤៣ដើម ពីក្នុងទៅតាំង ចម្ការមៀន មួយកន្លែង ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

សមត្ថកិច្ចនគរបាល ស្រុកភ្នំព្រឹកបានឲ្យដឹងថា កាំភ្លើងដែលសមត្ថកិច្ចប្រទះឃើញ និង ប្រមូលបានខាងលើនេះ រួមមាន៖ កាំភ្លើងវែង ប្រភេទអាកាស្វ័យ AK ចំនួន៤០ដើម បង់ចំនួន៤៧បង់ និងកាំភ្លើង M79 ចំនួន៣ដើម ។
បច្ចុប្បន្ននេះ, កាំភ្លើងដែលប្រមូលបានខាងលើ ត្រូវបានប្រគល់ជូនទៅ អង្គភាព ការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសិក្សាស្រាវជ្រាវបន្ត៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



