Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជើងខ្លាំង២នាក់បងប្អូនបង្កើត ព្រួតគ្នាវាយមេប៉ុស្តិ៍នគរបាលព្រែកដាច់ បែ.កក្បាលដេរចំនួន១៥ថ្នេរ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ

កណ្តាល ៖ ជនសង្ស័យ២នាក់ បងប្អូនបង្កើត ត្រូវបានកម្លាំងព្រហ្មទណ្ឌនគរបាល នៃអធិការដ្ឋាននគរបាលស្រុកលើកដែក ចាប់ឃាត់ខ្លួនក្រោយពេលពួកគេទាំង២នាក់ បានព្រួតគ្នាវាយលោកមេប៉ុស្តិ៍នគរបាលព្រែកដាច់ បណ្តាលឲ្យបែ.កក្បាលដេរចំនួន១៥ថ្នេរ។

ហេតុការណ៍ឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ខាងលើ ធ្វើឡើងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើ មានឈ្មោះ ទី១-លី រ៉ាវុធ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់ភូមិឃុំខាងលើ
ទី២-លី រ៉ាវ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅជាមួយគ្នា និងត្រូវជាបងប្អូនបង្កើតជាមួយគ្នា។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×