ភ្នំពេញ ÷ និស្សិតស្រីម្នាក់ត្រូវបានជនសង្ស័យ ជិះម៉ូតូតាមពីក្រោយ ឆ.ក់យកខ្សែកមួយខ្សែ ផ្លាកទីនទម្ងន់៣ជី បានសម្រេច រួចជិះរត់គេចខ្លួន ដោយមិនរំខានសមត្ថកិច្ចខណ្ឌបឹងកេងកង។

ហេតុការណ៍មួយនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩និង២០ នាទីយប់អង្គារ៍ថ្ងៃទី ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ចំណុចមុខផ្សារសុវណ្ណា ក្នុងសង្កាត់ទំនប់ទឹកខណ្ឌបឹងកេង រាជធានីភ្នំពេញភ្នំពេញ ។
នារីរងគ្រោះ មានឈ្មោះ សុផាន់ ណា ភេទស្រី អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី២ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្រោយនិងសាលាវ៉ាន់ដា មានស្រុកកំណើតស្រុកស្អាង ខេត្តកណ្ដាលបាត់ខ្សែកមួយខ្សែ ផ្លាកទីន ទម្ងន់៣ជី។

យោងតាមការរៀបរាប់ពីនារីរងគ្រោះ យំទាំងទឹកភ្នែកថា មុនពេលកើតហេតុ រូបគាត់និងមិត្តភក្តិបានជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1CR-6522 ជិះឌុបគ្នាចេញពីបន្ទប់ជួល ក្រោយសលាវ៉ាន់ដាគោលបំណង មករកទិញបាយហូប ខណះរូបនាងបានជិះឌុបគ្នាធ្វើដំណើរ តាមបណ្តោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុ មុខផ្សារសុវណ្ណាស្រាប់តែលេចមុខជនសង្ស័យ មានគ្នា២នាក់ជិះម៉ូតូ២គ្រឿង តាមពីក្រោយក៏ឈោងដៃឆ.ក់ខ្សែករូបនាង បានសម្រេចរួចជិះរត់គេចខ្លួនហើយភ្លាមៗនោះដែរ រូបនាងក៏បានជិះប្រដេញពីក្រោយ ហើយស្រែកឲ្យអ្នកជិតខាងជួយ តែដោយជនសង្ស័យជិះលឿនតាមមិនទាន់ ក៏រូបនាងឈប់ម៉ូតូអង្គុយយំ មុខការរ៉ាស់សាំងសូគីម៉ិច រួចតេទៅបងទាំងទឹកភ្នែក។
ក្រោយកើតហេតុខាងលើនារីរងគ្រោះ មិនបានទៅដាក់ពាក្យបណ្តឹងនោះទេ រួចក៏ជិះម៉ូតូឌុបគ្នាត្រឡប់ទៅបន្ទប់ជួលវិញ៕ រក្សាសិទ្ធិដោយ ៖ សា មេត


