Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ខឹងគេដៀលថា ខ្លួនឆ្គួតនិងឡប់គ្រឿង យកកាំ.បិតបុ័ង.តោដេញកា.ប់ផ្អើលពេញការដ្ឋាន ក្នុងបុរី បណ្តាលឲ្យកម្មករសំណង់ម្នាក់ រងរបួសធ្ងន់

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនបុរសម្នាក់ ដែលខឹងបុរសម្នាក់ទៀត និយាយផ្លែផ្កាឲ្យថា ខ្លួនឆ្គួតហើយឡប់ ខឹងគេដៀលបែបនេះ ក៏បានយកកាំ.បិតបុ័ង.តោដេញកា.ប់បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៦និង២០នាទី ត្រង់ចំណុចរោងស្នាក់នៅ ការដ្ឋានសំណង់បុរីប៉េងអ៊ីម ផ្លូវបេតុងព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ វ៉ុន ជីវ័ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់បុរីប៉េងអ៊ីម ផ្លូវបេតុងព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

ជនរងគ្រោះ ឈ្មោះ អ៊ុក បូរ៉ា ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់បុរីប៉េងអ៊ីម ផ្លូវបេតុងព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

បើតាមសម្ដីលោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ កំពុងតែអង្គុយបោកខោអាវ នៅខាងមុខរោងស្នាក់នៅ ក្នុងការដ្ឋានសំណង់បុរីប៉េងអ៊ីម ផ្លូវបេតុង ព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ស្រាប់តែជនសង្ស័យដែលជាកម្មករសំណង់ដូចជនរងគ្រោះដែរនោះ បានកាន់កាំ.បិតប៉័ង.តោដើរចេញពីកន្លែងស្នាក់នៅរបស់គេ មកកា.ប់ជនរងគ្រោះពីក្រោយត្រូវចំក្បាលខាងលើមួយកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយជនសង្ស័យក៏បានដើរទៅកន្លែងស្នាក់នៅរបស់គេវិញ ។ ហើយឈ្មោះ ឡាយ ស្រីទូច ភេទស្រី អាយុ៣៧ឆ្នាំ បានឮសម្លេងជនរងគ្រោះ ស្រែកនៅខាងក្រៅរោងស្នាក់នៅ ក៏បានចេញមកមើលឃើញជនរងគ្រោះ រងរបួសក្បាលហូរឈាមពេញខ្លួន ក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ឱ្យជួយអន្តរាគមន៍។

ពេលដែលសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ក៏យកជនរងគ្រោះទៅព្យាបាលរបួសនៅ ឱសថស្ថានកូនបី ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ ដេរចំនួន០៩ថ្នេរ រួចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង កាំ.បិងប៉័ង.តោដងឈើប្រវែង១៥សង់ទីម៉ែត្រចំនួន១ យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ហើយឈ្មោះ ឡាយ ស្រីទូច (ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ) ក៏បានមកដាក់ពាក្យបណ្តឹង ចំឈ្មោះជនសង្ស័យ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឱ្យសមត្ថកិច្ចចាត់ការជនសង្ស័យតាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះរងរបួសធ្ងន់ធ្ងរ សមត្ថកិច្ចយើងមិនអាចធ្វើការបំភ្លឺបានទេ ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់ សមត្ថកិច្ចថា រូបគេ ពិតជាបានធ្វើសកម្មភាពប្រើកាំ.បិតប៉័ង.តោកា.ប់ជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរប្រាកដមែន ដោយសារជនសង្ស័យខឹងជនរងគ្រោះ កន្លងមកច្រើនតែនិយាយតិះដៀលជនសង្ស័យថា ជាមនុស្សឆ្កួត ឡប់ៗ ទើបរូបគេ កា.ប់ជនរងគ្រោះតែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ នឹងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×