Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យលោកឃឹម ឡាគី បង្កើតគណបក្សអនាគតជាតិ

spot_img

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះ បានអនុញ្ញាតឲ្យលោក ឃឹម ឡាគី អតីតតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នៃអតីតគណបក្សសង្គ្រោះជាតិ បង្កើតគណបក្សអនាគតជាតិ។
ការអនុញ្ញាតឲ្យបង្កើតគណបក្សអនាគតជាតិ នេះ បានធ្វើឡើងបន្ទាប់ពីលោកឃឹម ឡាគី ដាក់ពាក្យសុំបង្កើតគណបក្សទៅសម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។

សម្តេចក្រឡាហោម ស ខេង បានធ្វើលិខិតចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ជម្រាបទៅលោកឃឹម ឡាគី តំណាងស្ថាបនិកគណបក្សអនាគតជាតិថា ផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឱ្យបង្កើត “គណបក្សអនាគតជាតិ” សរសេរជាអក្សរកាត់ គ.អ.ជ. និងមានអាសយដ្ឋាននៃទីស្នាក់ការកណ្តាលស្ថិត នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ដូច្នេះ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គល នៅក្នុងរយៈពេល១៨០ (មួយរយប៉ែតសិប) ថ្ងៃ បន្ទាប់ពីបានបង្កើតរួចហើយ គណបក្សអនាគតជាតិ ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមបញ្ញត្តិមាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

គួរបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានយល់តាមសំណើរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការផ្តល់សិទ្ធិនយោបាយឡើងវិញដល់មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ចំនួនពីររូប គឺលោកឃឹម ឡាគី និងលោកម៉ៅ សុផល៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×