Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ជាម យៀប អនុប្រធានទី១ រដ្ឋសភា ប្តេជ្ញាចិត្តគោរពឥតងាករេនៃច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ

spot_img

ភ្នំពេញ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលត្រូវបានអង្គសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាអនុប្រធានទី១ រដ្ឋសភា បានប្តេជ្ញាចិត្តគោរពឥតងាករេនៃច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋដែលមានជាធរមាន ពិសេសរាល់គោលការណ៍នៃស្មារតីបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងគោរពមាគ៌ាគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងស្មោះត្រង់ឥតងាករេចំពោះការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដោយមានការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ការប្តេជ្ញាចិត្តរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា បានធ្វើឡើងក្នុងសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានប្តេជ្ញាទៀតថា គោរពអនុវត្តយ៉ាងម៉ឹងម៉ាត់នូវរាល់គោលការណ៍រីកចម្រើន ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ ពង្រឹងសមត្ថភាពបន្ថែមនឹងបន្តពង្រឹងនូវស្មារតីសាមគ្គីភាពផ្ទៃក្នុងនៃរដ្ឋសភា និងស្ថាប័នដទៃទៀតជាប្រចាំតទៅ និងខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនជាប្រចាំតាមច្បាប់ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ក្នុងនាមអនុប្រធានទី១ នៃរដ្ឋសភា ក្រោមការដឹកនាំនិងចង្អុលទិសដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងអនុប្រធានទី២ នៃរដ្ឋសភា និងអង្គប្រជុំរដ្ឋសភាទាំងមូល៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×