ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន គណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ដើម្បីថ្វាយតង្វាយ និងថ្វាយរបាយការណ៍ស្តីពីសមិទ្ធផល និងវឌ្ឍនភាពសកម្មភាពការងារ នាព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង នាវេលាព្រឹកថ្ងៃទី២៤ ខែវិចិ្ឆកា ឆ្នាំ២០២១ ។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះ សហព័ន្ធស្រូវអង្ករកម្ពុជា បានក្រាបថ្វាយនូវតង្វាយជាអង្ករចំនួន ២០តោន ថ្វាយព្រះករុណា ព្រះមហាក្សត្រ និង ២០តោន ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដើម្បីចូលរួមដង្ហែរតាមនូវព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម និងជាប្រវត្តិសាស្រ្តរបស់ព្រះអង្គទាំងទ្វេ ក្នុងការបំពេញព្រះរាជសកម្មភាពមនុស្សធម៌ដ៏វិសេសវិសាល ជួយដល់កូនចៅប្រជានុរាស្រ្តព្រះរាជាណាចក្រកម្ពុជា បន្តតាមព្រះរាជគំរូដ៏ថ្លៃថ្លា នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

