Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតបារាំង ចាប់អារម្មណ៍ចំពោះសម្ដេចតេជោ ហ៊ុន សែន ក្នុងគ្រប់គ្រងកូវីដ-១៩បានល្អ និងអភិវឌ្ឍសេដ្ឋកិច្ច ធ្វើឲ្យបណ្ដាក្រុមហ៊ុនបារាំងរីករាយ

spot_img

ភ្នំពេញ ៖ ក្នុងជំនួបសម្ដែងងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហ្សាក់កេ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានថ្លែថា រូបលោកចាប់អារម្មណ៍ចំពោះសម្ដេចតេជោ ហ៊ុន សែន ក្នុងគ្រប់គ្រងកូវីដ-១៩បានល្អ និងអភិវឌ្ឍសេដ្ឋកិច្ច ធ្វើឲ្យបណ្ដាក្រុមហ៊ុនបារាំងរីករាយ។

លោក អ៊ាង សុផល្លែង ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ថា ឯកអគ្គរដ្ឋទូតបារាំង លោក ហ្សាក់កេ ប៉ឺឡេ បានថ្លែងទៀតថា រូបលោកមិនត្រឹមតែកោតសរសើរ និងទទួលស្គាល់ ចំពោះការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩ និងទប់ស្កាត់អត្រាមរណ: របស់ប្រជាជនប៉ុណ្ណោះទេ គឺថែមទាំងប៉ិនប្រសប់ ដឹកនាំ អភិវឌ្ឍ និងធ្វើឱ្យកម្ពុជារីកចម្រើនដូចសព្វថ្ងៃ។

ឯកអគ្គរដ្ឋទូតបារាំង បានបង្ហាញថា នយោបាយវ៉ាក់សាំងរបស់ សម្ដេចតេជោ ហ៊ុន សែន បានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នាំព្រះរាជាណាចក្រកម្ពុជា បើកព្រំដែនឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញ បើកសាលារៀនឡើងវិញ និងវិស័យជាច្រើនទៀត កំពុងតែដំណើរការយ៉ាងល្អប្រសើរ ដែលនេះជាជោគជ័យគួរឲ្យកត់សម្គាល់ និងទទួលស្គាល់ពីមជ្ឈដ្ឋានអន្តរជាតិ។ ជោគជ័យទាំងនេះ បានធ្វើឱ្យក្រុមហ៊ុនបារាំង ប្រមាណ ៤០០ក្រុមហ៊ុន ដែលកំពុងវិនិយោគនៅកម្ពុជា មានសេចក្ដីរីករាយយ៉ាងខ្លាំង។

ក្នុងជំនួបនេះក៏មានការលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអឺរ៉ុបផងដែរ, ហើយ លោក ហ្សាក់កេ ប៉ឺឡេ បានបញ្ជាក់ថា លោក ម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងសម្ដែងនូវការអបអរសាទរជូនចំពោះលោក ហ្សាក់កេ ប៉ឺឡេ ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតនៅកម្ពុជា។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះការវាយតម្លៃនូវនយោបាយវ៉ាក់សាំងរបស់កម្ពុជា ពីសំណាក់ឯកអគ្គរដ្ឋទូតបារាំងរូបនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×