Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តធុនត្រា បើកលឿនមិនប្រយ័ត្ន ជ្រុលទៅបុ.កផ្ទប់រថយន្តកូរ៉ឡា រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តធុនត្រាមួយគ្រឿង ក្នុងល្បឿនលឿនដល់ស្តុបផ្លូវបំបែកជាបួន ខ្វះការប្រុងប្រយ័ត្នបានជ្រុល ទៅបុ.ករថយន្តកូរ៉ូឡា កំពុងបើកឆ្លងផ្លូវចំពាក់កណ្ដាល ពេញទំហឹងបណ្ដាលឱ្យរងការខូចខាត យ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវណតព្រីត ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តម៉ាកកូរ៉ូឡា ពណ៌សមួយគ្រឿងដែលពាក់ផ្លាកលេខ ភ្នំពេញ 2B-5738 បើកបរដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្តោយផ្លូវណតព្រីត ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុស្តុបផ្លូវបំបែកជាបួន ស្រាប់តែគេឃើញបុរសម្នាក់ បើករថយន្តម៉ាកធុនត្រា ពណ៌សមួយគ្រឿងទៀត ដែលពាក់ផ្លាកលេខ ភ្នំពេញ 2BI-6129 បើកបរតាមបណ្តោយផ្លូវ២០០៤ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ជាន់ហ្រ្វាំងមិនជាប់ក៏ជ្រុល ទៅបុ.ករថយន្តកូរ៉ូឡាចំពីចំហៀងខាងឆ្វេង ពេញទំហឹងបណ្តាលឲ្យផ្ទ.ប់ជា.ប់គ្នា រងការខូចខាតយ៉ាងដំណំ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនមាននាក់រងរបួសនោះទេ រងការខូចខាតតែរថយន្តទាំងសងខាងតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចឱ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា បន្ទាប់ពីសម្រួលគ្នារួចភាគីទាំងសងខាង ព្រមយករថយន្តទៅជួសជុលរៀងខ្លួន បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×