Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ចម និម្មល ថ្លែងសន្ទរកថាគន្លឹះស្ដីពី សារៈសំខាន់នៃសហគ្រិនភាព និងការរួមចំណែករបស់សហគ្រិន ក្នុងវឌ្ឍនភាពសង្គមសេដ្ឋកិច្ចកម្ពុជា

spot_img

ភ្នំពេញ ៖ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងសន្ទរកថាគន្លឹះស្ដីពី សារៈសំខាន់នៃសហគ្រិនភាព និងការរួមចំណែករបស់សហគ្រិន ក្នុងវឌ្ឍនភាពសង្គមសេដ្ឋកិច្ចកម្ពុជា ក្នុងវេទិកាអាជីព និងសហគ្រិនភាព ដែលត្រូវបានរៀបចំឡើង ដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia Chbar Ampov) តាមរយៈប្រព័ន្ធកិច្ចប្រជុំពីចម្ងាយ (Video Conference)នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងសន្ទរកថាគន្លឹះនាព្រឹកនេះ លោកជំទាវ ចម និម្មល លើកយកចំណុចមួយក្នុងចំណោមចំណុចផ្សេងៗទៀតដែលបានលើកឡើងកាលពីព្រឹកនេះ “ការចាកចេញរបស់កម្ពុជាពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅក្នុងឆ្នាំ២០២៨ ខាងមុខនេះ តម្រូវឲ្យកម្ពុជាត្រៀមខ្លួនកាន់តែខ្លាំងឡើង ដើម្បីឲ្យមានសមត្ថភាពក្នុងការរៀនរស់ដោយខ្លួនឯងបានកាន់តែប្រសើរជាងមុន ដូច្នេះខាងការជំរុញបំនិនផ្នែកសហគ្រិនភាពក្នុងប្រព័ន្ធអប់រំ និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ពិសេសក្នុងស្រទាប់យុវជនដែលស្ថិតក្នុងវ័យមានភាពច្នៃប្រឌិតខ្ពស់ កម្លាំងថាមពលមាំមួន និងមានសេចក្ដីក្លាហានក្នុងការស្វែងអ្វីដែលថ្មី គឺជារឿងដែលចាំបាច់បំផុត។

លោកជំទាវ បានថ្លែងបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងអាចសម្គាល់ឃើញ ពីសម្ទុះនៃការចូលរួមរបស់សហគ្រិននៅកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា ដែលផ្តោតលើដំណោះស្រាយឌីជីថល (Digital Solution) បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងវិស័យកែច្នៃចំណីអាហារជាដើម។ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់កម្ពុជា ដូចនេះចំពោះប្អូនៗដែលកំពុងត្រៀមខ្លួន បន្តការសិក្សាថ្នាក់ឧត្តមសិក្សា ការជ្រើសរើសមុខជំនាញរៀន ដែលនឹងត្រូវផ្សារភ្ជាប់ទៅនឹងឧបនិស្ស័យរបស់ខ្លួន បូករួមនឹងស្ថានភាពតម្រូវការរបស់ទីផ្សារជាក់ស្ដែង របស់សង្គមសេដ្ឋកិច្ចក្នុងពេលខាងមុខនេះ គឺជាកត្តាសំខាន់ក្នុងការបង្កើតនូវអ្វីថ្មី ប៉ុន្តែក៏កុំភ្លេចនូវតម្រូវការជាក់ស្តែងរបស់ទីផ្សារ ដើម្បីជាការផ្សារភ្ជាប់ និងស្វែងរកនូវដំណោះស្រាយនូវតម្រូវការរបស់ទីផ្សារ។

បើតាមប្រកាសព័ត៌មាន សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានលើកឡើងថា តើប្អូនៗសិស្ស និស្សិតមានផែនការអនាគតសម្រាប់អាជីព និងមុខរបរហើយឬនៅ? តើប្អូនៗយុវជនសម្រេចចិត្តជ្រើសរើសអាជីពណាមួយផ្អែកលើកត្តាអ្វីខ្លះ? “វេទិកាអាជីព និងសហគ្រិនភាព ប្រចាំឆ្នាំ២០២១ លើកទី១ ក្រោមប្រធានបទ៖ អត្ថន័យ និងសារៈសំខាន់នៃអាជីព និងសហគ្រិនភាព នឹងនាំមកនូវកិច្ចពិភាក្សានិងអនុសាសន៍ ពីវាគ្មិនជំនាញ ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង និងចក្ខុវិស័យរបស់យុវជន ដែលជាមូលដ្ឋានចាំបាច់ក្នុងការសម្រេចចិត្តជ្រើសរើសអាជីព មុខរបរ និងសហគ្រិនភាព។

អនុសាសន៍ដែលសិស្ស និស្សិតនឹងទទួលបាន :
• ការឆ្លុះបញ្ចាំងអំពីជម្រើសការងារ ភាពជានិយោជក និយោជិត ម្ចាស់អាជីវកម្មឯករាជ្យ និងសហគ្រិនភាព
• ចក្ខុវិស័យនៃដំណើរឆ្ពោះទៅរកអាជីព និងភាពជាសហគ្រិន
• ផែនការនិងការរៀបចំខ្លួនសម្រាប់អាជីពនីមួយៗ
• ស្គាល់ពីធនធាន​ និងវិធីសាស្ត្រកសាងសហគ្រិនភាព
• ស្គាល់រចនាសម្ព័ន្ធដើម្បីជួយគាំទ្រសហគ្រិនភាព
• ស្គាល់ពីឱកាស​ និងបញ្ហាប្រឈមដែលសហគ្រិនអាចជួបប្រទះ៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×