Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការតាំងចិត្ត ការពុះពារ និងពលិកម្មរបស់អតីតយុវជន អាចឆ្លងផុតពីនរកអវចិយ៍ ហើយផ្ដល់កំណើតទី២ ដល់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ

spot_img

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) បានថ្លែងថា ការតាំងចិត្ត ការពុះពារ និងពលិកម្មរបស់អតីតយុវជននាពេលនោះ ជាពិសេស សម្តេចតេជោ ប្រធានស្ថាបនិករបស់យើង គឺជាកត្តាកំណត់ឈានឆ្ពោះទៅរកការបង្កើតសមាគមយុវជនសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលជាផ្នែកដ៏សំខាន់មួយ នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការដឹកនាំជារួមរបស់ សម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន និងសម្ដេច ហ៊ុន សែន ក្នុងបេសកកម្មតែមួយគត់គឺ រំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងបែបនេះ ក្នុងឱកាសប្រារព្ធកម្មវិធីខួបទី៤៣ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ថ្ងៃទី២៨ វិច្ឆិកា ២០២១ ។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍បន្តថា តាមរយៈរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានេះហើយ ដែលកម្ពុជាអាចឆ្លងផុតពីនរកអវចិយ៍ ហើយផ្ដល់កំណើតទី២ ដល់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ និងអាចអនុញ្ញាតឲ្យកម្ពុជាងើបឡើងពីចំណុចសូន្យ ដោយខិតខំស្តារ កសាង និងអភិវឌ្ឍប្រទេសរហូត ដូចអ្វីដែលយើងឃើញនាពេល ៤៣ ឆ្នាំក្រោយនេះ។

ឯកឧត្តម ហ៊ុន ម៉ានី ធ្លាប់ថ្លែងថា ស.ស.យ.ក. ចាប់បដិសន្ធិនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមបុព្វហេតុជាតិមាតុភូមិ និងបានចូលរួមជាបន្តបន្ទាប់ក្នុងដំណើរស្វែងរកសុខសន្ដិភាពជូនប្រជាពលរដ្ឋកម្ពុជា ដែលត្រូវបានរងទុក្ខវេទនាក្នុងរបបប្រល័យពូជសាសន៍។ ក្នុងរយៈពេល ៤៣ឆ្នាំ ស.ស.យ.ក. នៅតែថែរក្សា និងបន្ដស្មារតី ២ធ្នូ ដែលជាស្មារតីលះបង់ និងដាក់ផលប្រយោជន៍បុគ្គលដោយឡែក ហើយរួបរួមសាមគ្គីគ្នាដាក់ផលប្រយោជន៍ជាតិជាធំ ដែលស្របតាម ទិសស្លោក យុវជនក្នុងបុព្វហេតុមាតុភូមិ ។

សូមបញ្ជាក់ថា, ថ្ងៃនេះជាថ្ងៃ កម្មវិធីខួបទី៤៣ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ប្រារព្ធនៅថ្ងៃអាទិត្យទិ២៨ ខែវិចិ្ឆកា ឆ្នាំ២០២១ នៅអាគារខេមរានី (ទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ) ដែលមានការចូលរួមពីថ្នាក់ដឹកនាំស.ស.យ.ក. នៅទីតាំងផ្ទាល់ និងមានការចូលរួមពីសំណាក់ សមាជិក សមាជិកា ក្រុមគ្រួសារស.ស.យ.ក. នៅទូទាំងប្រទេសតាមរយៈការផ្សាយផ្ទាល់ នៅលើទំព័រហ្វេសបុកផ្លូវការសហភាពសហព័ន្ធយុវជនកម្ពុជា ផងដែរ៕រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×