Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អត្ថន័យ “ខ្មែរធ្វើបាន” , ខ្មែរអាចដឹកនាំប្រទេស ឲ្យមានការរីកចម្រើនបាន

spot_img

ព្រះសីហនុ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកដល់ ខេត្តព្រះសីហនុ និងកំពុងអញ្ជើញពិនិត្យ ហេដ្ឋារចនាសម្ព័ន្ធ នៅទីនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ នៅក្រុងព្រះសីហនុ ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១។ ក្នុងឱកាសនោះ​ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អត្ថន័យ “ខ្មែរធ្វើបាន” គឺមិនសំដៅសម្រាប់លើកកម្ពស់តួនាទី របស់សម្តេច ក្នុងនាមជានាយករដ្ឋមន្ត្រីទេ សូមកុំច្រឡំ ។

សម្តេចតេជោ បញ្ជាក់បន្ថែមថា អត្ថន័យ “ខ្មែរធ្វើបាន” គឺសំដៅ គ្របដណ្ដប់ទាំងអស់ តាំងពីបុរាណកាលមក ឧទាហរណ៍ ខ្មែរអាចកសាងប្រាសាទអង្គរវត្តបាន ខ្មែរអាចដឹកនាំប្រទេសឲ្យមានការរីកចម្រើនបាន។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់បងប្អូនជនរួមជាតិថា ខេត្តព្រះសីហនុ គោលដៅ នឹងក្លាយជាខេត្តពហុបំណង ដែលចាំបាច់ត្រូវមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ហើយការកសាងនេះ គឺប្រើប្រាស់ថវិការបស់ជាតិ ដែលបានមកពីបាតដៃខ្មែរសុទ្ធសាត ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខេត្តព្រះសីហនុ មិនត្រឹមតែមានហេដ្ឋារចនាសម្ព័ន្ធផ្លូវប៉ុណ្ណោះទេ ខេត្តព្រះសីហនុមាន ប្រព័ន្ធអាងចម្រោះទឹកកង្វក់ ដែលអាចធានាថា ទឹកកង្វក់ដែលចម្រោះក្នុងអាងនេះរួច ក្លាយជាទឹកស្អាតហូរចូលសមុទ្រ នឹងអាចឲ្យបងប្អូនដែលងូតទឹកសមុទ្របានប្រកបដោយបរិស្ថានល្អ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×