Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់ណាស់! ថត​បាន​ស្តែងៗ រថយន្តអគ្គិសនី​កម្ពុជា បើក​រ៉េ​ពេញ​ផ្លូវ បុក​.​បង្គោល​ភ្លើង ក្រ.ឡាប់​ផ្ងារ​ជេីង​ច្រង៉ាង រីឯ​មនុស្សគឺថា…

នេះជាគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់ និងគួរឲ្យហួសចិត្តខ្លាំងណាស់ នៅពេលដែលរថយន្តកូរ៉េមួយគ្រឿង ដែលត្រូវបានដឹងថាបិទផ្លាកអគ្គិសនីកម្ពុជា ដោយបើកបរក្នុងល្បឿនយ៉ាងលឿន ហើយនៅទីបំផុត ក៏បានរ៉េចង្កូតឡើងលើខឿនពុះចែកទ្រូងផ្លូវ និងបុកបង្គោលភ្លើង បណ្តាលឲ្យក្រឡាប់ផ្ងារជើងស្តែងៗតែម្តង។

ហេតុការណ៍ដ៏ញាក់សាច់នេះ ត្រូវបានដឹងថាបានកើតឡើងតាមបណ្ដោយផ្លូវជាតិ​លេខ​6A​​ ក្នុងសង្កាត់​ជ្រោយចង្វា​រ ខណ្ឌ​ជ្រោយចង្វា​រ​ រាជធានី​ភ្នំពេញ​កាលពីវេលា​អំឡុងម៉ោង​១២ ជាងរំលងអាធ្រាត្រថ្ងៃ​ទី៦ ខែ​ធ្នូ​ឆ្នាំ​២០២១។

បើតាមបុរសម្នាក់ ដែលធ្វើដំណើរតាមផ្លូវ បានប្រទះឃើញហេតុការណ៍នេះផ្ទាល់ បានបញ្ជាក់ឲ្យដឹងថា ខណៈបានឃើញរថយន្តខាងលើនេះបានបើករ៉េពេញផ្លូវ ក្នុងល្បឿនយ៉ាងលឿន តាំងពីចំណុចម្តុំព្រែកលាភ នៅពេលនោះ គាត់ក៏បានជិះម៉ូតូប្រដេញតាម និងថតវីដេអូផងដែរ ហើយមិនបាន រថយន្តនេះក៏បានបើករ៉េឡើងលើខឿនពុះចែកទ្រូងផ្លូវ បុកបង្គោលភ្លើង បណ្តាលឲ្យក្រឡាប់ផ្ងារជើងច្រង៉ាងតែម្តង។ គាត់ក៏បានឲ្យដឹងថា អ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងខ្លាំង ទើបបាត់បង់ម្ចាស់ការក្នុងការបើកបែបនេះ ប៉ុន្តែ នេះពិតជាសំណាងហើយ ដែលបានឃើញពុះចែកទ្រូងផ្លូវរាំងផ្ទប់ ពុំទេ រថយន្តនេះនឹងអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃ។ ចំណែកអ្នកបើកបរ ពុំរងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។

តែទោះជាយ៉ាងណា ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​បានចុះវាស់វែង និងស្ទួចយករថយន្តនេះ ទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×