ភ្នំពេញ ៖ រថយន្តដឹកប្រេងក្រុមហ៊ុន SAVIME បើកចុះពីលើស្ពានព្រែកភ្នៅ ដា.ច់កង់ក្រោយអូសបាក់ទុយោប្រេងហូរពេញផ្លូវ ចំណែកកង់រថយន្តបោលឆ្លងផ្លូវ ទៅបុកម៉ូតូលក់កាំ.បិតពូថៅដែលចតស្ងៀមនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាត សំណាងមិនបង្កឲ្យមានអ្នករងរបួលនៅក្នុងហេតុនេះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលវេលាម៉ោង ១១នឹង៤០នាទីថ្ងៃទី៨ខែធ្នូឆ្នាំ២០២១ ស្ថិតនៅផ្លូវវិមានឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌នៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តដឹកប្រេង របស់ក្រុម SAVIMEX មួយគ្រឿងម៉ាកISUZU ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3A-9368 បើកបរដោយបុរសម្នាក់ធ្វើតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ទិសដៅពីលិចទៅកើតបើកចុះពីលើស្ពានព្រែកភ្នៅ ខណៈមកដល់ចំណុចកកើតហេតុរថយន្តក៏ដា.ច់កង់ក្រោយខាងស្ដាំ បោលឆ្លងផ្លូវទៅបុកជាមួយនឹងម៉ូតូដែលចតស្ងៀម នៅចិញ្ចើមផ្លូវបណ្ដាលឱ្យរងការខូចខាត ចំណែករថយន្តធ្លាក់អូសបាក់ ទុយោប្រេងហូរពេញផ្លូវ សំណាងដែលមិនក្រឡាប់ នឹងមិនបង្កឲ្យមានអ្នករងរបួស នៅក្នុងហេតុការណ៍នេះទេ បង្កឲ្យមានការភ្ញាក់ផ្អើល ទៅដល់កម្លាំងសមត្ថកិច្ចក៏ដូចជា រថយន្តបង្ការនិងពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះមកដល់ទីតាំងកន្លែងកើតហេតុ ដើម្បីការពារការឆាបឆេះដែលកើតឡើង។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ អោយក្រុមហ៊ុនយករថយន្តមួយគ្រឿងទៀត មកបូមប្រេងសាងប្រេងចេញពីរថយន្តបង្កខាងលើ នឹងសងសំណងខូចខាតទៅឲ្យភាគីខាងម៉ូតូ នឹងយករថយន្តទៅជួសដោយខ្លួនឯង ក្រោយមករថយន្តពន្លត់អគ្គិភ័យ បានបា.ញ់ទឹកសម្អាតផ្លូវអស់ចំនួន៣គ្រឿងផងដែរ៕ រក្សាសិទ្ធិដោយ ៖ សួង សាម










