Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ឧទ្ធរណ៍​ជ​ម្រះ​បណ្តឹ​ងយុវ​ជន២នាក់ ដែល​ត្រូវ​ជាប់​គុ.ក ក្នុង​ម្នា​ក់​ៗ ៨ ឆ្នាំ ជាប់ពាក់ព័ន្ធ​នឹង​បទល្មើស​រំ​លា.ភ​បូក កុមារី​ម្នាក់ នៅ​ខេត្តព្រះវិហារ

ភ្នំពេញ: កាលពីព្រឹកថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២១ សាលាឧទ្ធរណ៍រាជធានី ភ្នំពេញ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់ បុរសជាប់ចោទចំនួន ២ នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធធានាគារ កំណត់ ម្នាក់ៗ ៨ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ រំលាភសពសន្ថវ: មានស្ថានទម្ងន់ទោស ប្រព្រឹត្តវាលស្រែ នៅភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ ២០១៩ ។

លោក ប្លង់ សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានី ភ្នំពេញ បានថ្លែងអោយដឹងថា ជនជាប់ចោទ២នាក់ ខាងលើ មាន ឈ្មោះ សេន ផល្លា ភេទ ប្រុស អាយុ ២៣ ឆ្នាំ ។ និង ម្នាក់ទៀត មាន ឈ្មោះ ថន សុខា ភេទ ប្រុស អាយុ ២០ ឆ្នាំ ។

ចំណែកឯ ជនរងគ្រោះ គឺជាកុមារីម្នាក់ ដែលមានអាយុ ១៦ ឆ្នាំ មានទីលំនៅភូមិខ្យង ឃុំខ្យង ខេត្តព្រះវិហារ ។

លោកចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទទាំង២នាក់ ត្រូវបាន សាលាខេត្តដំបូងខេត្តព្រះវិហារ កាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៩ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ម្នាក់ៗ ៨ ឆ្នំា និង បង្កាប់ឱ្យសងជំងឺចិត្ត ចំនួន ៨ លានរៀល ពីបទ រំលាភសពសន្តវះ មានស្ថានទម្ងន់ទោស ។ តែពួកគេ បានប្តឹងឧទ្ធរណ៍ ។

ពួកគេ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះវិហារ ឃាត់ខ្លួន កាលពីថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០១៩ នៅត្រងលចំណុច ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ ២០១៩ ។

នាពេលសវនាការ, ជនជាប់ចោទទំាង២នាក់ បានឆ្លើយសារភាពថា ពួកគេទំាងពីនាក់ពិតជាបានប្រព្រឹត្ត ដូចការចោទប្រកាន់មែន ។

ពួកគេ បានសំណូមពរដល់ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ មេត្តា ជួយបន្ធូរ បន្ថយទោស ដល់ពួកគេ ដើម្បី ឆាប់បានវិលត្រឡប់ជួបជុំ ក្រុមគ្រួសាររបស់ពួកគេវិញ។

សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍ រាជធានី ភ្នំពេញនឹងប្រកាសសាលដីកា នៅព្រឹកថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ ២០២១៕ រក្សាសិទ្ធិដោយ៖ ចន្ឋា ភា

×