Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉េអឹមចាប់ខ្លួនក្រុមបងធំដែល វា.យនិងដុ.តម៉ូតូជនរងគ្រោះក.ម្ទេចចោល នៅជ្រោយចង្វារ

ភ្នំពេញ ៖ ក្រុមបងធំចំនួន ៣នាក់ ដែលបានវា.យទៅលើក្រុមក្មេងស្ទាវ និងចាក់សាំងដុ.តម៉ូតូជនរងគ្រោះក.ម្ទេចចោល ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ចាប់ខ្លួនបានហើយ និងបានបញ្ជូន ទៅតុលាការដើម្បីចាត់ការតាមច្បាប់ ។

សូមជម្រាបថា កាលពីវេលាម៉ោង១និង៣០នាទី យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមាត់ទន្លេត្រើយម្ខាង ម្ដុំសណ្ឋាគារសុខា ស្ថិតក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានករណីក្មេងស្ទាវ ពីរក្រុមបានដេញវា.យគ្នា ដោយអ្នកចាញ់រត់ចោលម៉ូតូ រីឯអ្នកឈ្នះមិនអស់ចិត្តលើកយកម៉ូតូមួយគ្រឿង ទម្លាក់ចោលចូលច្រាំងទន្លេ រួចយកសាំងចាក់ដុ.តម៉ូតូក.ម្ទេចចោល ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានចុះធ្វើការផ្សព្វផ្សាយ យ៉ាងគគ្រឹកគគ្រែង។

មិនដល់២៤ម៉ោងផង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានបើកការស្រាវជ្រាវរហូតឃាត់ខ្លួន ជនសង្ស័យបានចំនួន០៣នាក់ជាបន្តបន្ទាប់។

ជនសង្ស័យទាំងបីនាក់មានឈ្មោះ ៖
ទី១ ឈ្មោះ កើ សាក់រ៉នី ហៅ សាក់ណី (ជាជនដៃដល់) ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ដឹកសាច់គោ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។
ទី២ ឈ្មោះ សាន់ ហាណ្ណហ៊ី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបររត់តុ ជាអ្នកចូលរួមធ្វើសកម្មភាព។
ទី៣ ឈ្មោះ ហៀង សុវណ្ណស៊ីង ភេទប្រុស អាយុ១៦ មុខរបរមិនពិតប្រាកដ ជាអ្នកចូលរួមធ្វើសកម្មភាព។
ក្រៅពីនេះ នៅមានបក្ខពួកផ្សេងទៀត ដែលចូលរួមធ្វើសកម្មភាព កំពុងត្រូវបានសមត្ថកិច្ចតាមប្រម៉ាញ់។

ចំណែកជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×