Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជនវ័យ១៣ឆ្នាំម្នាក់ បានយកកាំ.ភ្លើងឱពុក បា.ញ់ស.ម្លាប់ខ្លួនក្នុងបន្ទប់ទឹក ដោយមិនទាន់ដឹងពីមូលហេតុពិត

ខេត្តសៀមរាប ៖ ក្មេងប្រុសមានអាយុជាង១៣ឆ្នាំ ត្រូវជាកូនមន្ត្រីអាវុធហត្ថខេត្តសៀមរាបម្នាក់ បានបា.ញ់ស.ម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ទឹក។ របាយការណ៍របស់សមត្ថកិច្ច បង្ហាញថា តាមការឆ្លើយបំភ្លឺរបស់ឱពុក ម្តាយ , ជនរងគ្រោះជាមនុស្សមានជំងឺបា.ក់ទឹកចិត្ត ខណ:នេះ សមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច័យ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលម៉ោង១៥ និង ០០នាទីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះក្នុងបន្ទប់ទឹក ស្ថិតក្នុងក្រុមទី១២ ភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

របាយការណ៍របស់សមត្ថកិច្ច បានបង្ហាញថានេះ គឺជាករណីធ្វើអត្ត.ឃាតបា.ញ់ស.ម្លាប់ខ្លួនឯង ដោយអា.វុធម៉ាក SIG SAUR ចំនួន០១គ្រាប់ចំក្បាល។ សពជនរងគ្រោះឈ្មោះ វឿន ស៊ីតនីណាថាន់ ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស។

របាយការណ៍បង្ហាញទៀតថា ជនរងគ្រោះ បានយកអា.វុធម៉ាក SIG SAUR លេខតួ27 11U-S ជាអា.វុធរបស់ឈ្មោះ អ៊ុយ ចយ ភេទប្រុស អាយុ ៤៨ឆ្នាំ ជាឪពុករបស់យុវជនរងគ្រោះ មុខរបរ កងរាជអាវុធហត្ថខេត្តសៀមរាប។

របាយការណ៍បង្ហាញទៀតថា តាមការឆ្លើយបំភ្លឺរបស់ឱពុក ម្តាយ, ជនរងគ្រោះជាមនុស្សមានជំងឺបា.ក់ទឹកចិត្ត។ ខណ:នេះ សមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច័យ។

នៅក្នុងហេតុការណ៍ គេឃើញលោកព្រះរាជអាជ្ញាអមសាលាដំបូង ចុះទៅពិនិត្យហេតុការណ៍ ដោយផ្ទាល់ផងដែរ។ ទោះបីយ៉ាងណា ករណីឃាត.កម្មនេះ កំពុងពិនិត្យនិងធ្វើកោសលវិច័យនៅឡើយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×