Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បើកកង់បី លឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុ.ករថយន្តហាយឡិនឌ័រ ចំផ្នែកចំហៀងខាងមុខ បណ្តាលឲ្យក្រឡាប់ផ្ងារជើងខ្លួនឯង

ភ្នំពេញ ÷ បុរសម្នាក់បានបើកកង់បីមួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវស្តុបបំបែកជាបួន ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុ.ករថយន្តហាយឡិនឌ័រ កំពុងបើកឆ្លងស្តុបចំពីចំហៀងមុខខាងស្ដាំ ពេញទំហឹងរងការខូចខាតយ៉ាងដំណំ ចំណែកកង់បីវិញក្រឡាប់ផ្ងារជើង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ២ និង ៥០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៥ ខែធ្នូឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ ចំណុចស្តុបបំបែកជាបួន ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញរថយន្តម៉ាកហាយឡិនឌ័រ ពណ៌ស្ករមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AE-8937 បើកបរដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្ដោយផ្លូវ ២១៥ ទិញដៅពីត្បូងមកជើងក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុផ្លូវស្តុបបំបែកជាបួន ស្រាប់តែគេឃើញមានកង់បីបង្កមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1AK-1312 បើកដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុ.កចំពីចំហៀងមុខ ខាងស្តាំរថយន្តហាយឡិនឌ័រ រងការខូចខាតធ្លាក់កាងមុខ យ៉ាងដំណំ ចំណែកឯកង់បី បានក្រឡាប់ផ្ងារជើងឡើងលើ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឲ្យភាគីទាំងពីរ សម្របសម្រួលគ្នា បន្ទាប់មកក៏ម្ចាស់កង់បី ទទួលកំហុសព្រមសងជាសំណង ទៅលើរថយន្ត ហាយឡិនឌ័រ ក្នុងការជួសជុលបញ្ចប់រឿង នៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×