Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងអូស្រ្តាលី រួមគ្នាបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងបការប្រយុទ្ធប្រឆាំងការជួញដូរលើកុមារ និងការលាងលុយកខ្វក់

ខេត្តសៀមរាប ៖ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានស្នើសុំឲ្យនគរបាលសហព័ន្ធអូស្ត្រាលី​ជួយពង្រឹងសមត្ថភាពនគរបាលខេត្តសៀមរាប ឲ្យបាន​ច្រើនថែមទៀត ទាំងជួយបណ្តុះបណ្តាលពីវិធីសាស្រ្ត និងជួយសម្របសម្រួលជាជំនួយផ្នែកសម្ភារ: មធ្យោ​បាយ បច្ចេកទេស ដល់នគរបាលខេត្ត ដើម្បីបម្រើក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងបទល្មើសពាក់ព័ន្ធ​ទៅនឹងការប្រយុទ្ធប្រឆាំងការជួញដូរលើកុមារ និងការលាងលុយកខ្វក់ ។

នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាលពិភាក្សាការងារ និងទទួលសម្ភារៈបច្ចេកវិទ្យា ជាមួយ លោក អែនធើនី មឹកក្វាយ (Anthony Maguire) នាយនគរបាលជាន់ខ្ពស់ នគរបាលសហព័ន្ធអូស្ត្រាលី និងលោក សារុំ សីលា ជំនួយការស៊ើបអង្កេត និងជាមន្ត្រីសម្របសម្រួល នៅសាលប្រជុំរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង ។

ឆ្លៀតក្នុងឱកាសនោះ លោក អែនធើនី មឹកក្វាយ (Anthony Maguire) ក៏បានរៀបរាប់ពីប្រវត្តិសង្ខេបការងាររបស់លោកកន្លងមក និងកិច្ចសហការសម្របសម្រួលកន្លងមកជាមួយនគរបាលកម្ពុជា ក្នុងការផ្លាស់ប្តូរព័ត៌មាន ដើម្បី​បង្ក្រាបបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងបទល្មើសពាក់ព័ន្ធ​ទៅនឹងការប្រយុទ្ធប្រឆាំងការជួញដូរលើកុមារ ហើយក៏បានផ្លាស់ប្តូរបទពិសោធន៍​លើការងារ​ជំនាញការលាងលុយកខ្វក់ផងដែរ ។

ឆ្លើយតបទៅនឹងលោក អែនធើនី មឹកក្វាយ (Anthony Maguire) លោកឧត្តមសេនីយ៍ត្រី ស្នងការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្របត្តិការរយៈពេលកន្លងមក ជាពិសេសចំពោះការផ្តល់នូវសម្ភារៈកំព្យុទ័រទំនើបចំនួន ០៤គ្រឿង និងកាម៉ារ៉ាថតរូបទំនើបចំនួន ០៤គ្រឿងនៅពេលនេះ ហើយលោកស្នងការក៏បានស្នើសុំឲ្យនគរបាលសហព័ន្ធអូស្ត្រាលី​ជួយពង្រឹងសមត្ថភាពនគរបាលខេត្តសៀមរាប អោយបាន​ច្រើនថែមទៀត ទាំងជួយបណ្តុះបណ្តាលពីវិធីសាស្រ្ត និងជួយសម្របសម្រួលជាជំនួយផ្នែកសម្ភារ: មធ្យោ​បាយ បច្ចេកទេស ដល់នគរបាលខេត្ត ដើម្បីបម្រើក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងបទល្មើសពាក់ព័ន្ធ​ទៅនឹងការប្រយុទ្ធប្រឆាំងការជួញដូរលើកុមារ និងការលាងលុយកខ្វក់ ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានលើកឡើងពីលទ្ធផលនៃការអនុវត្តន៍ការងារកន្លងមកនឹងខិតខំប្រឹងប្រែងបន្តក្នុងកិច្ចសហប្រតិបត្តិការរវាងនគរបាលទាំងពីរ ឲ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពថែមទៀតផងដែរ ៕រក្សាសិទ្ធិដោយ៖ សុទ្ធ លី

×