Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្រះបណ្តឹងឧទ្ធរណ៍ បុរសជាប់ចោទម្នាក់ ពាក់ព័ន្ធការស.ម្លាប់ស្ត្រីម៉េម៉ាយម្នាក់ ពីព្រោះខឹងនឹងនាងបដិសេធសេចក្តីស្នេហា និង ដៀលត្មេះគាត់ថា “អាជ.ក់គ្រឿងញៀន , អាបែ.កថ្នាំ !!!”

ភ្នំពេញ ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០២១ នេះ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ ជនជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធអំពើឃាត.កម្មគិតទុកជាមុន ដោយយកកំា.បិតបុ័.ងតោកា.ប់ប្រ.ហារទៅលើ ស្ត្រីមេម៉ាយកូនពីរម្នាក់បណ្តាលឲ្យស្លា.ប់ យ៉ាងអាណោចអាធ័ម ដោយសារតែ ខឹងនឹងជនរងគ្រោះ បានបដិសេធ នូវសេចក្តីស្នេហារបស់ខ្លួន និង បានត្មេះតិដៀលខ្លួនថា” ជក់គ្រឿងញៀន, អាបែ.កថ្នាំ ” នៅហ្នឹងកន្លែង ស្ថិតនៅភូមិពោធិ៍, ឃុំស្លា, ស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃ ទី ២២ ខែ តុលា ឆ្នាំ ២០១៩។

លោកជំទាវ ចាន់ ម៉ាលីណា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានអោយថ្លែងឲ្យដឹងនៅក្នុងអង្គសវនាការថា ជនជាប់ចោទមានឈ្មោះ សែម ហាក់ឡី ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរជាជាងកាត់សក់ មានទីលំនៅភូមិពោធិ៍ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។

ចំណែកឯ ជនរងគ្រោះមានឈ្មោះហឿន សុខុន ភេទ ស្រី អាយុ ៣៥ ឆ្នាំ ជាស្រ្តីមេម៉ាយកូន២ មានមុខរបរ លក់ចាប់ហ៊ួយ មានទីលំនៅ នៅក្នុងភូមិ-ឃុំ-ស្រុក និង ខេត្តជាមួយនឹងជនជាប់ចោទ និង នៅក្នុងចំណុចកើតហេតុ ខាងលើ។

លោកជំទាវចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទ ឈ្មោះ ហាក់ឡី ត្រូវបានសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់គុក កំណត់ ៣០ ឆ្នាំ និង បង្គាប់ឲ្យសងសំណងជម្ងឺចិត្ត ចំនួន ២០លានរៀល ដល់គ្រួសារជនរងគ្រោះ ជាភាគីដើមបណ្ដឹង។ តែជនជាប់ចោទ បានប្តឹងឧទ្ធរណ៍។

ឈ្មោះ សែម ហាក់ឡី ត្រូវបានជាប់ចោទពីបទ« ឃាត.កម្មគិតទុកមុន » តាមបញ្ញត្តិមាត្រា២០០ នៃ ក្រមព្រហ្មទណ្ឌ និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ បន្ទាប់ពីបានស.ម្លាប់ជនរងគ្រោះ និង គេចខ្លួន។

នាពេលសវនាការ កាលពីថ្ងៃអង្គារជនជាប់ចោទ ឈ្មោះ សែម ហាក់ឡី ដែលមានវត្តមាននៅក្នុង សវនាការ បានឆ្លើយសារភាព និង ទទួលកំហុសថា គាត់ពិតជាបានស.ម្លាប់ជនរងគ្រោះមែន នៅថ្ងៃកើតហេតុនោះមែន។

ឈ្មោះ ហាក់ឡី បាននិយាយប្រាប់តុលាការឧទ្ធរណ៍ថា មូលហេតុ ដែលខ្លួនបានកា.ប់ប្រ.ហារទៅលើ ជនរងគ្រោះ នៅពេលនោះ ដោយសារតែ គាត់បានប្រើប្រាស់ថ្នាំញៀនជ្រុល ( អាចបែ.កថ្នាំ?) និង ខឹងនឹងជនរងគ្រោះ ដែលសម្លឹងសម្លក់ ដាក់ខ្លួន នៅពេលដែលបានជួបមុខគ្នា នៅមុនកើតហេតុនោះ។

ឈ្មោះ សែម ហាក់ឡី បាននិយាយទៀតថា ម្យ៉ាងវិញទៀត នៅពេលនោះដែរ, ខ្លួនខឹងនឹងជនរងគ្រោះ ដោយសារតែខ្លួន ធ្លាប់តាមស្រឡាញ់ជនរងគ្រោះជាយូរមកហើយតែនាងតែងតែបដិសេធ នូវសេចក្តីស្នេហារបស់ខ្លួន ដោយសារតែ នាងបានដឹងថា ខ្លួនបានប្រើប្រាស់គ្រឿងញៀន។

ឈ្មោះ សែម ឡាក់ហី បានបន្ថែមទៀតថា មិនតែប៉ុណ្ណោះ ជនរងគ្រោះ ធ្លាប់បានត្មេះតិដៀលខ្លួនថា :” អាជ.ក់ថ្នាំងញៀន” ឬ “អាបែ.កថ្នាំ” ទៀតផង។

ឈ្មោះ សែម ហាក់ឡីបានសំណូមពរដល់ក្រុមប្រឹក្សាចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ មេតា្តជួយបន្ធួរបន្ថាយទោស ដល់រូបគាត់ផង ដើម្បីឆាប់បានវិលត្រឡប់ជួបជុំនឹងក្រុមគ្រួសារវិញ។
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា សំណុំរឿងក្តីព្រហ្មទណ្ឌនេះ នៅព្រឹកថ្ងៃ ទី៣០ ខែ ធ្នូ ឆ្នាំ ២០២១ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×