Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច គឺចូលរួមដោយវិស័យឯកជន និងកត្តាសំខាន់បំផុតសន្តិភាព

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុនឯកជន គឺជាប្រតិបត្តិករ ដែលបានធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើន ហើយក៏ជាអ្នកចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ធ្វើឱ្យមានអ្វីៗដូចសព្វថ្ងៃនេះ ជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងស្ថាប័នរដ្ឋជាច្រើនទៀត។

ជាមួយនឹងការកោតសរសើរដល់វិស័យឯកជន សម្ដេចតេជោ ហ៊ុន សែន ក៏បានទាញហេតុផលឲ្យឃើញផងដែរថា កត្តារីកចម្រើនទាំងហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច ដែលចូលរួមដោយវិស័យឯកជននេះ ក៏វាផ្ដើមចេញពីកត្តាសន្តិភាព ដែលជាកត្តាចម្បងចាំបាច់ នាំឱ្យកម្ពុជាមានការរីកចម្រើនបែបនេះ។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យដំណើរការនូវ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» (ទិញម៉ាកយីហោមកពីអាមេរិក) ដ៏ប្រណីត តម្លៃ១៨០លានដុល្លារ ស្ថិតនៅកណ្តាល រាជធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង នាព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១។

ថ្លែងទៅកាន់ភ្ញៀវបរទេសចូលរួមក្នុងកម្មវិធីសម្ពោធសណ្ឋាគារនេះ សម្ដេចអះអាងថា សម្តេចមិនខ្លាចនឹងនិយាយថា មានសន្តិភាព ទើបមានការអភិវឌ្ឍនេះ នោះទេ ព្រោះថា មុនថ្ងៃ៧ មករា ឆ្នាំ១៩៧៩ អ្វីក្នុងប្រទេសកម្ពុជា បានខ្ទេចខ្ទាំស្ទើរតែអស់ទៅហើយ។ លុះក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ កម្ពុជាត្រូវបានកសាង អភិវឌ្ឍលើគ្រប់វិស័យ ដូចអ្វីដែលកំពុងកើតមានសព្វថ្ងៃនេះក្នុងសង្គមជាតិ, ពោលគឺ សមិទ្ធផលដែលកម្ពុជាកើតមាននេះ គឺដោយសារមានការរំដោះថ្ងៃ ៧ មករា ១៩៧៩ ដែលនេះគឺជាសច្ចភាពប្រវត្តិសាស្ត្រ ហើយគ្មានអ្វីនឹងខ្លាចក្នុងការនិយាយនោះឡើយ។

ទាក់ទងទៅនឹងសេរីភាពលើជីវិតមនុស្សម្នាក់ៗវិញ សម្ដេចបានបង្កើតសង្គមជាតិ ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនាព្រះមហាក្សត្រ, រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ , លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស , សិទ្ធិសេរីភាពក្នុងការជ្រើសរើស , ជាពិសេស សម្តេចបានផ្តល់សិទ្ធិរស់រានមានជីវិត ជាសិទ្ធិចម្បង និងធំមុនគេ, បើគ្មានជីវិតរស់រាន ក៏គ្មានការចូលរួម និងការជ្រើសរើសផងដែរ។ ដូច្នេះ មិនត្រូវឱ្យប្រទេសនេះ មានភ្លើងសង្គ្រាមនោះឡើយ ហើយទោះក្នុងតម្លៃណាក៏ដោយ ត្រូវរក្សាឱ្យបាននូវសុខសន្តិភាព៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×