Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ធ្វើអ្វីៗទៅតាមធម្មនុញ្ញអាស៊ានអនុញ្ញាត ដើម្បីជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ហាមឃាត់សម្ដេចមិនបាននោះទេ ហើយសុំទុកឱកាសឲ្យកម្ពុជាធ្វើការងារ ក្នុងនាមជាប្រធានអាស៊ាន លើបញ្ហាមីយ៉ាម៉ា ហើយសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចធ្វើអ្វីៗ ទៅតាមធម្មនុញ្ញអាស៊ានអនុញ្ញាត។

នៅឆ្នាំ២០២២ ដែលកម្ពុជាត្រូវធ្វើជាប្រធានអាស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា សម្ដេចនឹងធ្វើអ្វីៗទៅតាមធម្មនុញ្ញអាស៊ានអនុញ្ញាតតែប៉ុណ្ណោះ មិនបំពាននោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្ត របស់កម្ពុជាក្នុងនាមប្រធានអាស៊ាន ដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។ សម្ដេចបានមានប្រសាន៍បញ្ជាក់ថា សម្ដេចនឹងតែងតាំង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើជាបេសកជនរបស់ប្រធានអាស៊ាន ដើម្បីចុះទៅសម្របសម្រួលជាមួយប្រទេសមីយ៉ាន់ម៉ា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការក្លាយជាប្រធានអាស៊ាន ហើយមិនអញ្ជើញសមាជិកអាស៊ានចូលរួមប្រជុំ គឺជារឿងមិនត្រឹមត្រូវ, ហាមមិនឲ្យបន្ទោសកម្ពុជាទោះបីជាបញ្ហាមីយ៉ាន់ម៉ា ត្រូវបានដោះស្រាយចប់ ឬមិនចប់ឡើយ, សម្ដេចតេជោ ហ៊ុន សែន ប្រាប់កុំឲ្យរំពឹងខ្លាំងពេកមកលើកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ប៉ុន្តែមិនគួរប្រមាថចំពោះកម្ពុជាដែលជាប្រធានអាស៊ានដែរ
សម្ដេចតេជោ ហ៊ុន សែន ស្នើកុំឲ្យបន្ទោសកម្ពុជាដូចឆ្នាំ២០១២ បើសិនជាមិនអាចចេញសេចក្តីថ្លែងការណ៍ ទាក់ទងនឹងបញ្ហា COC បានក្នុងពេលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២។

ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការធ្វើជាប្រធានអាស៊ាននេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ដ៏សែនប្រណិត តម្លៃ១៨០លានដុល្លារ ស្ថិតកណ្តាលរាជធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង។

សម្តេចនាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ថា មិនអាចទៅរួចនោះទេ បើនៅតែអាស៊ាន៩នោះ ត្រូវសង្គ្រោះពីអាស៊ាន៩ ឲ្យមកអាស៊ាន១០ គឺជារឿងចាំបាច់បំផុតរបស់អាស៊ាន។ សភាពការណ៍មីយ៉ាន់ម៉ា គឺជារឿងមួយហើយ ប៉ុន្ដែមុននឹងជួយមីយ៉ាន់ម៉ា ត្រូវមានអាស៊ានពិតប្រាកដ រឿងនេះមិនមែនជារឿងលេងសើចនោះទេ បើមិនដូច្នេះនឹងបង្កើតទម្លាប់ដ៏មានគ្រោះថ្នាក់មួយ គឺអ្នកធ្វើប្រធានអាស៊ាន មិនពេញចិត្តអ្នកណាមួយ មិនអញ្ជើញគេចូលប្រជុំវាមិនហៅថាអាស៊ាន តម្លៃអាស៊ាននៅកន្លែងណាទៀត។ មនុស្សមួយចំនួនចូលជេរខ្ញុំតាមហ្វេសបុក ជេរចុះ ខ្ញុំធ្វើអ្វីដែលធម្មនុញ្ញអាស៊ានអនុញ្ញាត ខ្ញុំមិនអាចបំពានទេ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×