Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាត់បីថ្ងៃ ស្មានតែទៅលេងស្រុក លុះធុំក្លិនស្អុ.យ បើកទ្វារចូលទៅមើល ទើបដឹងថាស្ត្រីម្នាក់ដេកស្លា-ប់

ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់ដេកស្លា.ប់រយ:ពេល៣ថ្ងៃ ទើបជះក្លិនមកខាងក្រៅ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាងនិងក្រុមអាជីវករ ដែលកំពុងលក់ដូរនៅផ្សារស្ទឹងមានជ័យថ្មី ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១២រសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅផ្លូវ២១៧ ខាងលិចផ្សារស្ទឹងមានជ័យថ្មី ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពស្ត្រីខាងលើនេះមានឈ្មោះ សេង ហៀង អាយុ៧៩ឆ្នាំ មុខរបរលក់ចាប់ហួយ ស្នាក់ផ្ទះល្វែងលេខ១១G ចំណុចកើតហេតុខាងលើ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា សពស្ត្រីខាងលើនេះ ជាស្ត្រីមេម៉ាយរស់នៅតែម្នាក់ឯង ហើយរយ:ពេលប្រហែលជា៣ថ្ងៃកន្លងមកនេះ គេឃើញទ្វារផ្ទះរបស់គាត់ ចាក់សោរពីខាងក្នុង ពុំឃើញរូបគាត់បើកលក់ដូរនោះទេទើបតែមានជះភា.យក្លិនស្អុ.យៗ ចេញមកក្រៅអ្នកជិតខាងចេះតែធុំក្លិនស្អុ.យៗ ដោយមានការសង្ស័យ ក៏បានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ចុះទៅវាយសោរចូលទៅមើលក៏ប្រទះឃើញសពស្ត្រីខាងលើ បានដេកស្លា.ប់នៅលើគ្រែខាងក្នុងផ្ទះ បន្ទាប់មកកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចុះទៅទីតាំងខាងលើ ដើម្បីធ្វើការហ៊ុំព័ទ្ធនិងបានរាយការណ៍បន្ត ទៅកាន់ការិយាល័យនគរបាលបច្ចេកទេស កោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការពិនិត្យសាកសពស្ត្រីខាងលើ។

ក្រោយពេលពិនិត្យសាកសពរួចរាល់ សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា សពស្ត្រីខាងលើ គឺស្លា.ប់ដោយសារមានជំងឺប្រចាំកាយលើសឈាម សាកសពស្ត្រីខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×