ខេត្តបាត់ដំបង ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបង កាលពីថ្ងៃទី ១៥ ខែ ធ្នូ នេះ បានចាប់និង បញ្ជូនខ្លួនយុវជនសង្ស័យម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹង ករណីរំ.លោភសេព.សន្ថវ: លើក្មេងស្រីម្នាក់ អាយុ១៣ឆ្នាំ បានសម្រេច ប្រព្រឹត្តកាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី ត្រង់ចំណុច ផ្ទះសំណាក់ មួយកន្លែង ស្ថិតនៅភូមិឡាក់ហុកពីរ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ។
មន្ត្រីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យរូបនេះ មាន ឈ្មោះ កុយ គីណា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករ ។
ចំណែកជនរងគ្រោះឈ្មោះ ន.ប ភេទស្រី អាយុ១៣ឆ្នាំ មុខរបរនៅផ្ទះ ។ អ្នកទាំងពីរស់នៅភូមិឡាក់ហុកពីរ ឃុំកម្រៀង ស្រុកកម្រៀង ខេត្តបាត់ដំបង ជាមួយគ្នា។

សមត្ថកិច្ចនគរបាល បាននិយាយថា ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៣ ខែ ធ្នូ តាមបណ្តឹងរបស់ម្តាយ របស់កុមារីរងគ្រោះ។
នៅក្នុងករណីនេះ យុវជនសង្ស័យត្រូវបានជាប់ចោទពីបទ: រំ.លោភសេព.សន្ថវ:មានស្ថានទម្ងន់ទោស និង ឥឡូវនេះ កំពុងតែត្រូវបានសាកសួរ នៅឯ សាលាដំបូងខេត្តបាត់ដំបង នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

