Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធការចែកចាយថ្នាំញៀន៤កញ្ចប់ នៅខេត្តកំពង់ឆ្នំាង

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១និង៥០នាទី បានចុះបង្រ្កាប និង ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន ៣ នាក់ ដែលជាមុខសញ្ញាប្រើប្រាស់ និង ចែកចាយគ្រឿងញៀន ប្រព្រឹត្តនៅចំណុចក្នុងភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាល បានអោយដឹងថា ជនសង្ស័យទាំង៣នាក់ ខាងលើមានឈ្មោះ ៖ ទី១-ឈ្មោះ សុះ គ្រីយ៉ា ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិត ទីលំនៅបច្ចុប្បន្នភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ទី២-ឈ្មោះ ម៉ាន ទីន ភេទប្រុស អាយុ ៣២ឆ្នាំជនជាតិខ្មែរឥស្លាម មុខរបរ មិនពិត ទីលំនៅបច្ចុប្បន្នភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ និង ទី ៣-ឈ្មោះ អ៉ឹម ណែត ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ចំណែកវត្ថុតាង ដែលសមត្ថកិច្ចនគរបាលដកហូតបានរួមមាន៖ គ្រឿងញៀនចំនួន៤កញ្ចប់,ទូរសព្ទ ២គ្រឿង , ម៉ូតូចំនួន ១គ្រឿង , ដាវចំនួន ១ដើម សម្ភារ:វិចខ្ចប់ និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនផ្សេងទៀត ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការ តាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ចន្ទា ភា

×