កូរ៉េ៖ កិច្ចសហប្រតិបត្តិការរវាងអាស៊ាន-កូរ៉េ ក៏ដូចជាកិច្ចសហប្រិតបត្តិការទ្វេភាគីរវាងកូរ៉េ ជាមួយប្រទេសសមាជិកអាស៊ាននីមួយៗ ត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យពីមួយឆ្នាំទៅមួយឆ្នាំ ទៅលើវិស័យពាណិជ្ជកម្ម វិនិយោគ សំណង់ វប្បធម៌ ទេសចរណ៍ជាដើម ដើម្បីបង្កើតឲ្យមានការផ្លាស់ប្តូរវប្បធម៌រវាងអាស៊ាន-កូរ៉េ ព្រមទាំងធ្វើឲ្យបានប្រសើរនូវការយោគយល់គ្នាទៅវិញទៅមក តាមរយៈការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ។
កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ក្នុងនាមឯកអគ្គរាជ/រដ្ឋទូតអាស៊ានទាំង ១០ ប្រចាំនៅសាធារណរដ្ឋកូរ៉េលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសុរន្ទកថាអបអរសាទរ ចំពោះ Lee Hyuk អគ្គលេខាធិការថ្មីនៃមជ្ឃមណ្ឌលអាស៊ាន-កូរ៉េ ហើយក្នុងឱកាសនោះដែរ ក៏មានការចូលរួមថ្លែងសុរន្ទកថា អបអរសាទរពីលោកស្រី Kang Kyung-Wha រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ ផងដែរ។
លោក ឡុង ឌីម៉ង់បានបន្តថា ចាប់តាំងពីការបង្កើតដៃគូពិគ្រោះយោបល់នៅឆ្នាំ ១៩៨៩ កិច្ចសហប្រតិបត្តិការរវាងអាស៊ាន-កូរ៉េ ក៏ដូចជាកិច្ចសហប្រិតបត្តិការទ្វេភាគីរវាងកូរ៉េ ជាមួយប្រទេសសមាជិកអាស៊ាននិមួយៗ ត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យពីមួយឆ្នាំទៅមួយឆ្នាំ មានដូចជាវិស័យពាណិជ្ជកម្ម វិនិយោគ សំណង់ វប្បធម៌ ទេសវរណ៏។ល។ បច្ចុប្បន្ននេះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការស្ទើរតែក្លាយទៅជាដៃគូយុទ្ឋសាស្ត្រទូលំទូលាយ។ អាស៊ានសូមកោតសរសើរនូវតួនាទី និងការរួមចំណែកដ៏សកម្មរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ចំពោះការជួយឩបត្ថម្ភគាំទ្រដល់អាស៊ាន ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរួមគ្នាសំដៅបង្កើនវិបុលភាពនិងសុខដុមរមណីយកម្នក្នុងតំបន់ ។
គួរបញ្ជាក់ ផងដែរថា មជ្ឃមណ្ឌលអាស៊ាន-កូរ៉េ គឺជាអង្គការអន្តររដ្ឋាភិបាលមួយដែលបង្កើតឡើងនៅឆ្នាំ២០០៩ រួមមានអាស៊ានទាំង ១០ ប្រទេស និង កូរ៉េ ។ មជ្ឃមណ្ឌលនេះមានតួនាទីជំរុញនូវទំហំពាណិជកម្ម ពន្លឿនលំហូវិនិយោគ ជំរុញវិស័យទេសចរណ៍ បង្កើតឲ្យមានការផ្លាស់ប្តូរវប្បធម៌រវាងអាស៊ាន-កូរ៉េ ព្រមទាំងធ្វើឲ្យបានប្រសើរនូវការយោគយល់គ្នាទៅវិញទៅមក តាមរយៈទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ៕ ដោយ៖បញ្ញាស័ក្តិ