Thursday, November 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ បាន​គាំទ្រ​ចំពោះ​អ្នក​វិនិយោគិន​ចិន​មកពី​ខេត្ត​ក្វាង​ស៊ី​មក​រកស៊ី​នៅ​កម្ពុជា​

​​ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា ណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Chen Wu អភិបាល​តំបន់​ស្វយ័ត ជនជាតិ​ជាំ​ង​ក្វាង​ស៊ី ប្រទេស​ចិន ដែល​ជំនួប​នេះ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។​

​ក្នុងជំនួប​នោះ លោក Chen Wu បាន​កោតសរសើរ​យ៉ាងខ្លាំ​ចំពោះ​ការអភិវឌ្ឍ រីកចម្រើន​របស់​ប្រទេស​កម្ពុជា​។ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​នេះ លោក​សង្កេតឃើញថា​សេដ្ឋកិច្ច​កម្ពុជា​មាន​ការ​រីកចម្រើន​លូតលាស់​យ៉ាង​ឆាប់រហ័ស ហើយ​លោក​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ដែល​កន្លងមក​តែងតែ​ផ្ដល់នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​ក្នុង​ការរៀបចំ​ពិព័រណ៍​អាស៊ាន​-​ចិន នៅ​ទីក្រុង​ណា​ន​និង ហើយ​លោក​បាន​ជម្រាបជូន​សម្តេច​តេ​ជោថា ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​នៅពេលនេះ​គឺ ទី​១​ដើម្បី​គោរព​អញ្ជើ​សម្តេច​តេ​ជោ អញ្ជើញ​ចូលរួម​ពិ​ពរ​ណ័​អាស៊ាន​-​ចិន នៅ​ទីក្រុង​ណា​ន​និង លើក​ទី​១៥ នាពេល​ខាងមុខ​នេះ ក្នុងនាម​ជា​ប្រទេស​កិត្តិយស​។

ជាមួយគ្នា​នោះ​លោក​ក៏​បាន​ធ្វើការ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ផង​ដែរ​ដើម្បី​ធ្វើ​យ៉ាងណា​រៀបចំ​ពិព័រណ៍​នេះ​អោយ​មាន​ភាពល្អ និង​ទាក់ទាញ និង ទី​២​ក្នុង​គោ​បំណង​ជម្រាបជូន​សម្តេច​តេជោ អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ខេត្ត​ក្វាង​ស៊ី និង​កម្ពុជា ដែល​កន្លងមក​បាន​អនុលោម​តាម​សេចក្តីសម្រេច និង​ការព្រមព្រៀង​គ្នា​រវាង​សម្តេច​តេជោ និង​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង ពាក់ព័ន្ធ​នឹង​ពិព័រណ៍ អាស៊ាន​-​ចិន នេះ គឺ​ខេត្ត​ក្វាង​ស៊ី​បាន​ជំរុញ​ការវិនិយោគ​ចិន​អោយ​មក​វិនិយោគ​នៅ​កម្ពុជា​យើង លើ​វិស័យ​ផ្សព្វផ្សាយ តាម​ទូរទស្សន៍ ការផ្សព្វផ្សាយ​ពី​រោងចក្រ​កិន​អង្ករ វិស័យ​ទេសចរណ៍ ហើយ​ពេលនេះ​មាន​ការហោះហើរ​ត្រង់​ពី​ខេត្ត​ក្វាង​ស៊ី មក​កាន់​ទីក្រុង​ភ្នំពេញ​ហើយ​។

នៅពេល​ខាងមុខ នឹង​មាន​ការហោះហើរ​ត្រង់​ពី​ខេត្ត​ក្វាង​ស៊ី​ទៅ​ខេត្ត​សៀមរាប​ផងដែរ​។ លោក​បាន​បញ្ជាក់ថា​ប្រសិនបើ​ត្រឹម ០,២% នៃ​ពលរដ្ឋ​ចិន​នៅ​ខេត្ត​ក្វាង​ស៊ី មក​ទស្សនកិច្ច​កម្ពុជា​គឺ​មានន័យ​ថា​ស្មើនឹង​ប្រមាណ​ជាង​១០​ម៉ឺន​នាក់​នៃ​ទេសចរ​មក​កម្ពុជា​ផងដែរ​។ លោក​បាន​បន្តថា នៅ​ថ្ងៃ​នេះ​ផង​ដែរ នឹង​មាន​ការចុះហត្ថលេខា លើ​អនុស្សារណៈ​សហការគ្នា​ដើម្បី ឃើញ​កិច្ច​អភិវឌ្ឍ​កំពង់ផែ នៅ​ខេត្ត​កំពត​។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​បាន​នាំមក​នូវ ផលិតផល​កសិកម្ម ជា​អង្គ​ប្រមាណ ១៦០ តោន ជូន​ដល់​សម្ដេច​តេជោ​ផងដែរ​។​

​ជា​ការឆ្លើយតប​សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង អំណរគុណ​ចំពោះ​ការលើក​ឡើង​ទាក់ទង​នឹង​ការអភិវឌ្ឍ ក្នុងប្រទេស​កម្ពុជា​ហើយ​សម្ដេច​ក៏​បាន​លើកឡើង​ផងដែរ ពី​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ​កម្ពុជា ចិន គឺ​កំពុង​ឈាន​ដល់​កម្រិត​ខ្ពស់​មួយ ហើយក៏​មាន​ភាពរឹងមាំ​ផងដែរ​។ ជាមួយគ្នានេះ សម្ដេច​តេជោ ក៏​បាន​បញ្ជាក់​ពី​ការ​ទៅ​ចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​អាស៊ាន​ចិន​នៅ​ទីក្រុង​ណា​និង របស់​ខេត្ត​ក្វាង​ស៊ី នាពេលខាងមុខ ហើយ​សម្តេច​ក៏​បាន​គាំទ្រ​ចំពោះ​អ្នក​វិនិយោគិន​ចិន​មកពី​ខេត្ត​ក្វាង​ស៊ី​មក​រកស៊ី​នៅ​កម្ពុជា ។​

​ដោយឡែក ពាក់ព័ន្ធ​នឹង​ការចូលរួម​អភិវឌ្ឍ​កំពង់ផែ នៅ​ខេត្ត​កំពត សម្ដេច​តេជោ​បានលើកឡើ​ង​ថា កំពង់ផែ​នេះ​មាន​សារៈសំខាន់​ណាស់ ហើយ​អាច​ជា​របៀង​មួយទៀត ស្រប​តាម​យុទ្ធសាស្ត្រ​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ​របស់​ចិន​។ សម្តេច​តេជោ​មានប្រសាស​ន៍​ថា​របៀង​នោះ មាន​សារសំខាន់​ស្របពេល​ដែល កម្ពុជា​នឹង​មាន​ការពង្រីក​ផ្លូវជាតិ​លេខ​៣ ឱ្យបាន​ធំ​ទូលាយ​ជាង​មុន​ទៅ​កាន់​ខេត្ត​កំពត ដែល​នឹង​កាត់បន្ថយ​ការចំណាយ​ពេលវេលា​យូរ​សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​ពី​ខេត្ត​កំពត​មក​កាន់​រាជធានី​ភ្នំពេញ ខណៈ​អម​សងខាង​តំបន់​ផ្លូវជាតិ​លេខ​៣​នេះ មាន​រោងចក្រ និង​បណ្ដាញ​វា​រី​អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់​ប្រើប្រាស់​ទៀតផង ដែល​នេះ​ជា​អំណោយផល នៅក្នុង​ការធ្វើ​ជា​ច្រករបៀង​សេដ្ឋកិច្ច​មួយ​បន្ថែម​ទៀត​។ ពាក់ព័ន្ធ​អង្គរ​កសិកម្ម ដែល​ជា​ជំនួយ​មនុស្សធម៌ ចំនួន​១៦០​តោន ស្មើ​១​លាន​យ័ន ដែល​លោក Chen Wu ប្រគល់​ជូន​សម្ដេច​នេះ សម្ដេច​តេជោ​នឹង​យក​ទៅ​ផ្តល់ជូន​ដល់​កាកបាទក្រហមកម្ពុជា ដើម្បី​ប្រើប្រាស់​តាម​តម្រូវការ​ជួយ​ដល់​ពលរដ្ឋ​រងគ្រោះ ក្នុង​វិស័យ​មនុស្សធម៌​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

×