Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Kim Jong-Un បញ្ជា​ឲ្យ​កម្មករ​កូរ៉េខាងជើង ៣០.០០០​នាក់ ចាក​ចេញពី​ប្រទេស​ចិន​

spot_img

តាម Dialy Star មេដឹកនាំ​កូរ៉េខាងជើង Kim Jong-Un បាន​ចុះហត្ថលេខា​តម្រូវ​ឲ្យ​កម្មករ ៣០.០០០​នាក់ វិល​មក​ប្រទេស​វិញ​។​

​ព័ត៌មាន​នេះ ត្រូវ​បានលើកឡើង​បន្ទាប់ពី​ក្រុង​ប៉េកាំង​មាន​កាយវិការ​តឹងរឹង​ចំពោះ​ព្យុងយ៉ាង ក្រោយ​ការបង្កើន​សម្ពាធ​ពី​សំណាក់​អាមេរិក​។​

​កាលពី​ខែ​មុន ក្រសួងពាណិជ្ជកម្ម​ចិន បានចេញ​បញ្ជា​ឲ្យ​បិទទ្វារ​បណ្តា​ក្រុមហ៊ុន​សម្ព័ន្ធភាព​រវាង​ចិន​-​កូរ៉េខាងជើង នា​ប្រទេស​ចិន​ក្នុងអំឡុង​១២០​ថ្ងៃ ស្របតាម​បទបញ្ជា​ដាក់ទណ្ឌកម្ម​លើ​ក្រុង​ប្យុងយ៉ាង​របស់​អង្គការសហប្រជាជាតិ​។​

​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-Un

​ប្រភពពី​គេហទំព័រ NK News ឲ្យ​ដឹង​បន្ថែមថា បញ្ជា​របស់លោក Kim Jong-Un គឺ​សំដៅ​ប្រឆាំងនឹង​កាយវិការ​ខាងលើ​របស់​ចិន​។ ក្រុមហ៊ុន ភោជនីយដ្ឋាន​របស់​កូរ៉េខាងជើង​នៅ​ចិន​នឹងត្រូវ​បិទទ្វារ មុន​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៨​។​

​មានន័យថា នៅ​ឆ្នាំក្រោយ​ពុំមាន​ពលរដ្ឋ​កូរ៉េខាងជើង​ណា​ម្នាក់​ធ្វើការ​នៅ​ប្រទេស​ចិន​ទៀតឡើយ​។​

​បច្ចុប្បន្ន​មាន​ភោជនីយដ្ឋាន​របស់​កុ​រ៉េ​ខាងជើង​ប្រមាណ​១០០ កំពុង​រកស៊ី​នៅ​ចិន ហើយ​ស្ទើ​តែ​ទាំងអស់ តែ​ធ្វើ​ក្រោមរូបភាព​ស​ប្រតិបត្តិការ​។ ចំនួន​ពលករ​កូរ៉េខាងជើង​នៅ​ចិន ប៉ាន់ស្មាន​មាន​ប្រមាណ​ពី ២០.០០០​ទៅ​៣០.០០០​នាក់ ក្នុងនោះ​មាន​បុគ្គលិក​ប្រមាណ ២.០០០​នាក់ ធ្វើការ​នៅតាម​ហាង​។​

សកម្មភាព​ពាណិជ្ជកម្ម​កូរ៉េខាងជើង​-​ចិន ភាគច្រើន​ឆ្លងកាត់​ស្ពាន​មិត្តភាព​នេះ​

​ព័ត៌មាន​ខាងលើ​លេចឡើង​បន្ទាប់ពី​កូរ៉េខាងជើង​ធ្វើ​សមយុទ្ធ “​ផ្តាច់​ចរន្តអគ្គិសនី​” នៅតាម​ទីក្រុង និង​ទីប្រជុំជន តំបន់ភូមិភាគ ២​និង​៣ ពិសេស​នៅ​តំបន់​ខាងកើត​លើកលែង​ក្រុង​ព្យុងយ៉ាង​។​

​បច្ចុប្បន្ន​នៅ​ពុំទាន់​ច្បាស់​ថា សមយុទ្ធ​ខាងលើ​របស់​កូរ៉េខាងជើង មាន​ទាន់​ទិន​ដល់​ការដែល​អាមេរិក​ចាត់​នាវា​ផ្ទុក​យន្តហោះ​៣​គ្រឿង ចូល​កៀក​ប្រទេស​នេះ នាឱកាស​ដែល​ប្រធានាធិបតី Trump ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​ចាប់ពី​ថ្ង​ទី ៣ ខែវិច្ឆិកា ខាងមុខ​ដែរឬទេ​៕ ដោយ ៖ សូ​យ​ន​

spot_img
×