Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេស​បកស្រាយ​រឿង​ចាប់​កឹម សុខា​, ការបិទ​NDI និង​កាសែត​ឌឺ​ខេ​ម​បូ​ឌា​ដេលី​ដល់​គណៈប្រតិភូ​សភា​អឺរ៉ុប​

ភ្នំពេញៈ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​អញ្ជើញ​ឲ្យ​គណៈប្រតិភូ​សហភាព​អឺរ៉ុប​មក​ចូលរួម​សង្កេតការណ៍​នៅក្នុង​ឱកាស នៃ​ការបោះឆ្នោត​ទូទៅ​នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ​។ ភាគី​ប្រតិភូ​សភា​អឺរ៉ុប បាន​ស្វាគមន៍​ចំពោះ​ការអញ្ជើញ​របស់​កម្ពុជា​ឲ្យ​ចូលរួម​សង្កេតការណ៍​នៅក្នុង​ការបោះឆ្នោត​ទូទៅ​នៅ​ឆ្នាំ​២០១៨​។ ហើយ​សហភាព​អឺរ៉ុប​នឹង​បញ្ជូន​អ្នកសង្កេតការណ៍​មក​ចូលរួម​ក្នុងការ​បោះឆ្នោត​នៅ​កម្ពុជា​នាពេល​ខាងមុខនេះ​។​

គណៈប្រតិភូ​សភា​អឺរ៉ុប​ជួបពិភាក្សា​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន​

​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​សួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សភា​អឺរ៉ុប ដឹកនាំ​ដោយ​លោក វឺ​ណឺ ឡែ​ន​ជេន (Werner Langen) ប្រធាន​គណៈកម្មាធិការ​កិច្ចការ​សេដ្ឋកិច្ច និង​រូបិយវត្ថុ នៃ​គណៈប្រតិភូ​សភា​អឺរ៉ុប កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧ នៅ​ទីស្តីការ​ក្រសួងការបរទេស​។ ប្រតិភូ​សភា​អឺរ៉ុប​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៣០ ដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៧​។​

នៅក្នុង​ជំនួប​ពិភាក្សា លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើការ​ពន្យល់​បក​ស្រាយ​ដោយ​លំអិត​អំពី​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ផ្សាភ្ជាប់​គ្នា​ជាមួយនឹង​ការពង្រឹង​នីតិរដ្ឋ​។ ហើយ​បាន​គូសបញ្ជាក់​អំពី​ករណី​បិទ​កាសែត ឌឺ ខេ​ម​បូ​ឌា​ដេលី និង​ការបិទ​អង្គការ NDI ក្នុង​រយៈពេល​កន្លងមក និង​ករណី​ចាប់ខ្លួន​លោក​កឹម សុខា ប្រធាន​គណបក្សប្រឆាំង​។​

​លោក​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​បន្ទាប់ពី​ជំនួប​ចប់​ថា លោក​ទេសរដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចំរើន​ដ៏​ល្អប្រសើរ​ក្នុង​ទំនាក់ទំនង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហភាព​អឺរ៉ុប បន្ទាប់ពី​បង្កើតឡើង​នៅ​ទំនាក់ទំនង​ផ្លូវការ​នៅក្នុង​ឆ្នាំ​១៩៩៤ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​។

​ចំណែក​លោក​វឺ​ណឺ ឡែ​ន​ជេន ប្រធាន​គណៈកម្មាធិការ​កិច្ចការ​សេដ្ឋកិច្ច និង​រូបិយវត្ថុ នៃ​គណៈប្រតិភូ​សភា​អឺរ៉ុប បាន​ជម្រាបជូន​លោក​ទេសរដ្ឋមន្ត្រី អំពី​រចនាសម្ព័ន្ធ​រប​ស់​សភា​អឺរ៉ុប និង​បានលើកឡើង​អំពី​នយោបាយ​របស់​សហភាព​អឺរ៉ុប ក្នុងការ​ពង្រីក​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា ក៏ដូចជា​ការរីកចំរើន​ដែល​សម្រេចបាន​ក្នុង​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប​ក្នុង​រយៈកាល​២០​ឆ្នាំ​កន្លងមកនេះ​។​

​លោក​វឺ​ណឺ ឡែ​ន​ជេន ក៏បាន​លើកឡើង​ដែរ​អំពី​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​សហភាព​អឺរ៉ុប​ទំនង​ជាមួយ​កម្ពុ​ជា ពិសេស​ការ​ផ្តល់ជំនួយ​ឧបត្ថម្ភ​របស់​សហភាព​អឺរ៉ុប​មក​កម្ពុជា ក្នុង​រយៈកាល​ជាង​២០​ឆ្នាំ​កន្លងមកនេះ ពិសេស​គឺ​ការ​ផ្តល់នៅ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​តាមរយៈ​អ្វី​ទាំងអស់ លើកលែងតែ​អាវុធ​មកដល់​កម្ពុជា​។ ហើយក៏​បានលើកឡើង​អំពី​ការផ្តល់​ជំនួយឥតសំណង​របស់​សហភាព​អឺរ៉ុប​មក​កម្ពុជា ដែលមាន​ចំនួន ៤២០​លាន​យូរ៉ូ សម្រាប់​រយៈពេល​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២០​។​


​អ្នកនាំពាក្យ​បាន​បន្តថា ប្រធាន​ប្រតិភូ​សភា​អឺរ៉ុប និង​សមាជិក​ទាំងអស់​បាន​មានមតិ​ចាប់អារម្មណ៍​ចំពោះ​ការរីកចំរើន​នៅក្នុង​កម្ពុជា និង​វាយតម្លៃ​ចំពោះ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​សហភាព​អឺរ៉ុប​ជាមួយ​កម្ពុជា​។ ហើយក៏​បាន​សូម​ការផ្តល់​ព័​ត៍​មាន​របស់លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ចំពោះ​អនាគត​នៃ​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប​ជាមួយ​កម្ពុជា ក៏ដូចជា​ព័​ត៍​មាន​ស្តីអំពី​សភាពការណ៍​បច្ចុប្បន្ន​នៅ​កម្ពុជា និង​ព័​ត៍​មាន​ផ្សេងៗ​ទៀត ដែល​ពាក់ព័ន្ធ​និង​តួនាទី​របស់​កម្ពុជា​នៅក្នុង​អាស៊ាន និង​ពាក់ព័ន្ធ​សហគមន៍​ជនជាតិ​ឥស្លាម​នៅ​កម្ពុជា​។​

​ជាការ​ឆ្លើយតប​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សហភាព​អឺរ៉ុប​ដែល​បានផ្តល់​ជំនួយ​ឧបត្ថម្ភ​ជាច្រើន​មក​កម្ពុជា ក្នុង​រយៈកាល​ជាង​២០​ឆ្នាំ​កន្លងមកនេះ​។ ហើយ​ជំនួយ​នោះបាន​ចូលរួម​យ៉ាងសំខាន់​នៅក្នុង​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា ការកាត់បន្ថយ​ភាពក្រីក្រ ការលើកស្ទួយ​ផ្នែក​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ក៏ដូចជា​នីតិរដ្ឋ​នៅ​កម្ពុជា​ក្នុង​រយៈកាល​កន្លងមក​នេះ​។​

​លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​ជម្រាបជូន​គណៈប្រតិភូ​ស​ភា​អឺរ៉ុប អំពី​ការរីកចំរើន​នៅ​កម្ពុជា​ដែល​ទទួលបាន​ក្នុង​រយៈកាល​កន្លងមក​នេះ​។ ឆ្លើយតប​ទៅ​និង​ការចង់​ដឹង​របស់​គណៈ​ប្រតិភូ​អំពី​អនាគត​នៃ​ទំនាក់ទំនង​របស់​កម្ពុ​ជា​ជាមួយនិង​សហភាព​អឺរ៉ុប លោក​ទេសរដ្ឋមន្ត្រី​កបាន​គូ​សប​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​ដែល​សហភាព​អឺរ៉ុប​បានផ្តល់​មកដល់​កម្ពុជា​តាមរយៈ​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ គឺ​បានរួម​ចំណែក​ដ៏​សំខាន់​ក្នុង​កិច្ចអភិវឌ្ឍន៍​កម្ពុជា ពិសេស​កិច្ចអភិវឌ្ឍន៍​ផ្នែក​សេដ្ឋកិច្ច​។ ហើយ​ដែល​ជំនួយ​នោះ​ក៏បាន​រួមចំណែក​ដល់​ការលើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ តាមរយៈ​ការបង្កើត​ការងារ​ធ្វើជា​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សម្តែង​នៅ​ក្តី​សង្ឃឹមថា ទំនាក់ទំនង​ដ៏​ល្អ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សហភាព​អឺរ៉ុប នឹង​ត្រូវបាន​ពង្រឹង​និង​ពង្រីក​បន្ថែមទៀត​។ លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​បំណងប្រាថ្នា​របស់​សហភាព​អឺរ៉ុប​ក្នុងការ​បង្កើន​នៅ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​។ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​គូសបញ្ជាក់​អំពី​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយនិង​សហភាព​អឺរ៉ុប​លើ​គ្រប់​វិស័យ​ទាំងអស់​។ ពិសេស​កិច្ចសហប្រតិបត្តិការ​នៅលើ​ផ្នែក​កសិកម្ម ការគ្រប់គ្រង​ធនធានធម្មជាតិ និង​វិស័យ​អប់រំ​ជាដើម​។ ហើយ​ក៏បាន​ថ្លែង​នៅ​អំណរគុណ​ចំពោះ​ការជួយឧបត្ថម្ភ​របស់​សហភាព​អឺរ៉ុប​លើ​ផ្នែក​បច្ចេកទេស ក៏ដូចជា​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ការរៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា ចាប់តាំងពី​ការបោះឆ្នោតជាតិ​លើក​ទី​២ ក្នុង​ឆ្នាំ​១៩៩៨ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ ហើយ​និង​ការបញ្ជូន​អ្នកសង្កេតការណ៍​សហភាព​អឺរ៉ុប​មក​ចូលរួម​សង្កេតការណ៍​នៅ​រាល់​ការបោះឆ្នោត​កន្លងមក​នៅ​កម្ពុជា​។ ជាមួយគ្នានេះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​អញ្ជើញ​ឲ្យ​គណៈប្រតិភូ​សហភាព​អឺរ៉ុប​មក​ចូលរួម​សង្កេតការណ៍​នៅក្នុង​ឱកាស នៃ​ការបោះឆ្នោត​ទូទៅ​នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ​។ ហើយ​លោក​ក៏បាន​ថ្លែង​អំណរ​គ​គុណ​និង​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ជំនួយការ​ជួយឧបត្ថម្ភ​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញ​វត្ថិ​កន្លងមកនេះ​របស់​សហ​ភាព​អឺរ៉ុប ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ។​

​ពាក់ព័ន្ធ​សភាពការណ៍​នាពេល​បច្ចុប្បន្ន​នៅ​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើការ​ពន្យល់​បក​ស្រាយ​ដោយ​លំអិត​អំពី​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ផ្សាភ្ជាប់​គ្នា​ជាមួយនឹង​ការពង្រឹង​នីតិរដ្ឋ​។ ហើយ​បាន​គូសបញ្ជាក់​អំពី​ករណី​បិទ​កាសែត ឌឺ ខេ​ម​បូ​ឌា​ដេលី និង​ការបិទ​អង្គការ NDI ក្នុង​រយៈពេល​កន្លងមក និង​ករណី​ចាប់ខ្លួន​លោក​កឹម សុខា ប្រធាន​គណបក្សប្រឆាំង​។​

​គណៈប្រតិភូ​សភា​អឺរ៉ុប បាន​ថ្លែងអំណរគុណ​ចំពោះ​ការពន្យល់​បកស្រាយ​រប​ស់លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន​។ ហើយ​គណៈប្រតិភូ​ក៏បាន​សម្តែង​នៅ​ការស្វាគមន៍​ចំពោះ​ការអញ្ជើញ​របស់​កម្ពុជា​ឲ្យ​ចូលរួម​សង្កេតការណ៍​នៅក្នុង​ការបោះឆ្នោត​ទូទៅ​នៅ​ឆ្នាំ​២០១៨៕ ដោយៈ មុនីរាជ​

×