Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសលោកខាងលិច ចំនួនចំនួន៥ ផ្ទុះការឆ្លងខ្លាំង ធ្វើឲ្យពិភពលោកមានអ្នកឆ្លងថ្មីកើនឡើងជិត១,៦លាននាក់

spot_img

បរទេស ៖ រហូតមកដល់ពេលនេះ ស្ថានភាពកូវីដ-១៩ នៅតាមបណ្ដាប្រទេសលោកខាងលិចជាច្រើន កំពុងតែប្រឈមមុខនឹងស្ថានភាព កាន់តែធ្ងន់ធ្ងរឡើង រហូតធ្វើឲ្យពិភពលោក មានករណីឆ្លងថ្មីជិត១,៦លាននាក់ ហើយនេះជាករណីផ្ទុះខ្លាំងបំផុត មិនធ្លាប់មាន ចាប់តាំងពីមានរោគរាតត្បាតនេះ កើតឡើង។

គេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ថា បណ្ដាប្រទេសលោកខាងលិចចំនួន៥ រួមមាន សហរដ្ឋអាមេរិក បារាំង អង់គ្លេស អេស្ប៉ាញ និងអ៊ីតាលី កំពុងប្រឈមមុខនឹងការឆ្លងកូវីដ-១៩ថ្មីធ្ងន់ធ្ងរជាងបណ្ដាប្រទេសនានា នៅលើពិភពលោក។ ប្រទេសទាំងនេះ មានករណីឆ្លងថ្មី ចន្លោះពីជិត១០០ ០០០ នាក់ ដល់ជិត ៤៧០ ០០០នាក់។

គិតត្រឹមវេលាខាងលើនេះ នៅលើពិភពលោក រកឃើញករណីឆ្លងកូវីដ-១៩ថ្មី ជាង ១,៥៩លាននាក់ និង មានករណីស្លាប់ថ្មី ៦ ៩២៤នាក់។ នៅលើពិភពលោក មានអ្នកកូវីដ-១៩ សរុប ជាង២៨៤,៨៧លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ជាង៥,៤៣លាននាក់ និង មានអ្នកជាសះស្បើយ ជាង២៥២,៤លាននាក់។ ដោយឡែក អ្នកជំងឺជាង២៧លាននាក់ផ្សេងទៀត កំពុងតែសម្រាកព្យាបាល។

សហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ៤៦៥ ៥២៨នាក់ និង មានករណីស្លាប់ ១ ៦៧៤នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ សរុប ៥៤,៦៥លាននាក់ ហើយក្នុងនោះ មានអ្នកស្លាប់ ៨៤៤ ១៦៩នាក់ និង មានអ្នកជាសះស្បើយ ជាង៤១,៤លាននាក់។ ដោយឡែក អ្នកជំងឺជាង១២,៤លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ១៧ ១៨២នាក់។

បារាំង រកឃើញករណីឆ្លងថ្មី ២០៨ ០៩៩នាក់ និង មានករណីស្លាប់ថ្មី ១៨៤នាក់។ បារាំង មានអ្នកឆ្លងកូវីដ-១៩សរុប ជាង ៩,៥៣លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ១២៣ ៣៧២នាក់ និង មានអ្នកជាសះស្បើយ ជាង៧,៩៨លាននាក់។ ចំណែកអ្នកជំងឺ ចំនួន ១,៤២លាននាក់ផ្សេងទៀត កំពុងតែសម្រាកព្យាបាល។

ចក្រភពអង់គ្លេស រកឃើញករណីឆ្លងថ្មី ១៨៣ ០៣៧នាក់ និង មានករណីស្លាប់ថ្មី ៥៧នាក់។ ចក្រភពអង់គ្លេស មានអ្នកឆ្លងកូវីដ-១៩ សរុបជាង១២,៥៥លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ១៤៨ ០៨៩នាក់ និង មានអ្នកជាសះស្បើយ ជាង១០,២២លាននាក់។ ចំណែកអ្នកជំងឺជាង២,១៨លាននាក់ផ្សេងទៀត កំពុងតែសម្រាកព្យាបាល។

អេស្ប៉ាញ ជាប្រទេសរងគ្រោះដោយកូវីដ-១៩លំដាប់លេខ១០ នៅលើពិភពលោក រកឃើញករណីឆ្លងថ្មី ១០០ ៧៦០នាក់ និងមានករណីស្លាប់ថ្មី ៧៨នាក់។ អេស្ប៉ាញ មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៦,១៣លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៨៩ ៣៣១នាក់ និងមានអ្នកជាសះស្បើយជាង៥លាននាក់។ ចំណែកអ្នកជំងឺ ៩៩៤ ៣៣០នាក់ផ្សេងទៀត កំពុងតែសម្រាកព្យាបាល។

អ៊ីតាលី ជាប្រទេសរងគ្រោះដោយកូវីដលំដាប់លេ១១ នៅលើពិភពលោក រកឃើញករណីថ្មី ៩៨ ០៣០នាក់ និង មានករណីស្លាប់ថ្មី ១៣៦នាក់។ អ៊ីតាលី មានអ្នកឆ្លងកូវីដ-១៩សរុប ជាង៥,៨៥នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ១៣៧ ០៩១នាក់ និង មានអ្នកជាសះស្បើយជាង៥លាននាក់។

ដោយឡែក ចិនជាប្រទេសដើមកំណើតកូវីដ-១៩ ក្លាយជាប្រទេសរងគ្រោះលំដាប់លេខ១១៤ នៅលើពិភពលោក រកឃើញករណីឆ្លងថ្មី ១៩៧នាក់ តែមិនមានករណីស្លាប់ថ្មី។ ចិនមានអ្នកឆ្លងកូវីដ-១៩ សរុប ១០១ ៦៨៣នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៤ ៦៣៦នាក់ និង មានអ្នកជាសះស្បើយ ៩៤ ៦៣២នាក់។ ចំណែកអ្នកជំងឺ ២ ៤១៥នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល៕ រក្សាសិទ្ធិដោយ ៖ សារាយSN

សូមអានតារាង នៃបណ្ដាប្រទេសមួយចំនួន មានអ្នកឆ្លងកូវីដ-១៩ច្រើន នៅលើពិភពលោក៖

spot_img
×