Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីសហរដ្ឋអាមេរិក និងរុស្ស៊ី ជួបគ្នាដោះស្រាយភាពតានតឹង ជាមួយនឹងលោកខាងលិច

spot_img

រដ្ឋធានីវ៉ាស៊ីនតោន ៖ ក្រោយពេលរដ្ឋាភិបាលទីក្រុងមូស្គូ បានបញ្ជូនកងទ័ព ប្រហែល ១០០ ០០០នាក់ទៅដាក់ពង្រាយ នៅតាមព្រំដែនភាគខាងកើត នៃប្រទេសអ៊ុយក្រែន រហូតនាំឲ្យមានភាពតានតឹង ជាមួយនឹងលោកខាងលិចនោះមក ប្រធានាធិបតីសហរដ្ឋអាមេរិក និងរុស្ស៊ី បានព្រមព្រៀងជួបគ្នាតាមទូរស័ព្ទ ដើម្បីដោះស្រាយ អំពីបញ្ហានេះ។

បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១ ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និង សមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងជួបពិភាក្សាគ្នា តាមទូរស័ព្ទ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ នេះ ស្របពេលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងសម្ពន្ធមិត្តអឺរ៉ុបរបស់សហរដ្ឋអាមេររិក កំពុងរិះរកវិធីសាស្រ្ដ ឆ្លើយតបទៅនឹងរដ្ឋាភិបាលទីក្រុងមូស្គូ កំពុងតែបង្កើនកងទ័ពរបស់ខ្លួន ប្រហែល១០០ ០០០នាក់ នៅ ក្បែរតំបន់ព្រំដែន នៃប្រទេសអ៊ុយក្រែន។

លោកស្រី Emily Horne អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មានថា មេដឹកនាំ នៃប្រទេសមហាអំណាចទាំង២ នឹងជជែកគ្នាលើបញ្ហា ជាច្រើន ហើយក្នុងនោះមានកិច្ចចរចា ស្ដីសន្តិសុខ និង ភាពតានតឹងនៅក្នុងតំបន់អឺរ៉ុប ផងដែរ។ លោក បៃដិន ក៏បានពិភាក្សារួចហើយជាមួយក្រុមមេដឹកនាំអឺរ៉ុប ពាក់ព័ន្ធនឹងស្ថានភាព នៅតាមតំបន់ព្រំដែន នៃប្រទេសអ៊ុយក្រែន ខណៈក្រុមមន្ត្រីរដ្ឋបាលរបស់លោក បៃដិន កំពុងតែជួបពិភាក្សាជាមួយ NATO ហើយសហភាពអឺរ៉ុប និងអង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អឺរ៉ុប។

ស្រ្ដីអ្នកនាំពាក្យរូបនេះ បានអះអាងថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងសមភាគីរុស្ស៊ី លោក ពូទីន បានបញ្ជាក់យ៉ាងខ្លីថា ជំនួបរវាងមេដឹកនាំ នៃប្រទេសមហាអំណាចយោធាទាំង២នេះ គ្រោងនឹងធ្វើឡើង នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១។

ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក និង រុស្ស៊ី ក៏នឹងបើកកិច្ចប្រជុំ ស្ដីពីបញ្ហាសន្តិសុខ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ហើយជំនួបបន្តបន្ទាប់ រវាងរុស្ស៊ី និងអង្គការ NATO អាចនឹងធ្វើឡើងនៅថ្ងៃទី១២ ខែមករា ព្រមទាំងជំនួប រវាងទីក្រុងម៉ូស្គូ ទីក្រុងវ៉ាស៊ីនតោន និងអឺរ៉ុប នៅថ្ងៃទី១៣ ខែមករា។ ជំនួប រវាងមេដឹកនាំសហរដ្ឋអាមេរិក និង រុស្ស៊ី ក៏អាចនឹងបន្ថូរបន្ថយនូវភាពតានតឹង នៅតាមព្រំដែនអ៊ុយក្រែន ខណៈរដ្ឋាភិបាលទីក្រុងគៀវ មានការព្រួយបារម្ភ ពីការលើកកងទ័ពចូលលុកលុយលើទឹកដីរបស់ខ្លួន ពីសំណារុស្ស៊ី៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×